• 2022-04-18 01:59:09
  • ព័ត៌មាន

ខានឡើងឆាកជុំគ្នាយូរ ដាក់ឲ្យណាណី! Sandara រាំទាល់របូតស្បែកជើងហោះស្ទុយលើឆាក Coachella

  • 2022-04-18 01:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

2NE1 បាន​ជុំគ្នា​ជា​ថ្មី​បង្កការភ្ញាក់ផ្អើល​កាន់​តែ​ខ្លាំង​ ពេលឡើង​សម្ដែង​លើឆាក Coachella 2022  ព្រោះ​ស្ងាត់ៗក្រុមបង្ហាញ​មុខជុំគ្នា ថែម​ទាំង​បង្ហាញ​ទស្សនីយភាព​អស្ចារ្យ​ក្នុងកម្មវិធីលំដាប់អន្តរជាតិបែប​នេះ​ទៀត។

សមាជិក​វិល​ជុំគ្នា​វិញ កាន់តែធ្វើឲ្យថាមពល 2NE1 មាន​ឥទ្ធិពល​ថែម​មួយ​កម្រិត​មិនខុសពីរហស្សនាម​ដែល​គ្រប់គ្នា​ហៅ​ថា​ OG Queen ប្រចាំ K-POP ទេ។ ប៉ុន្តែ​មួយក្នុង​ចំណោម​ពេល​វេលាអស្ចារ្យ​នេះ​ ពេល​គ្រប់គ្នា​ចាប់អារម្មណ៍ពីទេពកោសល្យ និងភាព​បត់បែនរបស់ Sandara Park ស្របពេលនាងបាត់ស្បែកជើង។

ការសម្ដែងរបស់ 2NE1 ពិតជា​ពោរពេញទៅដោយអំណាច និងលះ ដោយពួកគេ​មិនគិតអ្វី​ច្រើន​​ក្រៅពីប្រឹង​សម្ដែង​ឲ្យអស់ពីសមត្ថភាព ពេល​មានឱកាសជាន់លើឆាកនេះទេ។ ដោយសារតែមិនគិតអ្វីច្រើន ​ទើប Sandara ជ្រុលលើកជើងមួយទំហឹង រហូត​របូត​ស្បែកជើង​ចេញ មិនដឹងហោះទៅដល់ណា ហើយនាង​សម្ដែងទាំងជើង​ទទេ។

ទោះបីជារាំអត់ស្បែកមែន ក៏ Dara មិនខ្វល់ ព្រោះវាមិនមែនជាបញ្ហាសម្រាប់នាងនោះទេ។ វិនាទី​មួយនេះមិនមែនត្រឹម​តែជារឿងអស់សំណើចទេ ប៉ុន្តែនេះក៏ជាភស្តុតាងថានាងប្រឹង​យ៉ាងណាសម្រាប់ការសម្ដែង​មួយនេះ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់