• 2022-04-18 02:45:10
  • ព័ត៌មាន

ទើបផ្អើលជាគូស្នេហ៍មិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះប្អូនល្អរបស់ លី អ៊ីវ៉ាធីណា ស្លាប់ហើយ

  • 2022-04-18 02:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយផ្អើលរឿងអង្គរក្សបេះដូងរបស់ តារាចម្រៀងក្នុងផលិតកម្មថោន លីអ៊ីវ៉ាធីណា ស្រាប់តែពេលនេះនាងបង្ហាញថា ប្អូនល្អ ដែលដើរតួជាអង្គរក្សធ្លាប់ការពារនាងពេលនេះបានបាត់បង់ជីវិតហើយ រហូតធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា។

កាលពីពេលថ្មីៗនេះ លី អ៊ីវ៉ាធីណា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ពេលតារាស្រីរូបនេះបង្ហាញបែបលេងសើច ថានាងមានគូស្នេហ៍ដែលជាភេទដូចគ្នា ទោះជាយ៉ាងណាស្រាប់តែម្សិលមិញ លីអ៊ីវ៉ាធីណា បង្ហោះពីការសោកស្តាយយ៉ាងខ្លាំង ក្រោយប្អូនដ៏ល្អរបស់នាង បានបាត់បង់ជីវិត ធ្វើឲ្យនាងគេងមិនលក់ ធ្មេចភ្នែកឃើញតែមុខ រហូតធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងសោកស្តាយយ៉ាងខ្លាំង។

នៅក្នុងសំណេរដែលនាងបានសរសេរក្នុងគណនីហ្វេសប៊ុកនោះ នាងបានបញ្ជាក់ថា៖ «ចេមិនចង់ជឿសោះថាប្អូនចេត្រូវស្លាប់យប់មិញ.ចេគេងមិនលក់ទេធ្មេញភ្នែកឃើញតែមុខអូន..យើងទើបជួបគ្នាថ្មីថ្មីសោះ.ឡូវអូនទៅចោលចេចឹង.....សូមអូនទៅអោយបានសុខ.កុំអោយអាយុខ្លីដូចជាតិនេះ......ចេជូនដំណើរអូនជាលើកចុងក្រោយ..ជាតិក្រោយយើងធ្វើបងប្អូនជាមួយគ្នាទៀតណាអូន...លេងមាន អង្គរក្សការពារចេទៀតហើយ…ប្អូនសំលាញ់បស់ចេចេ»។

ចំណែកមូលហេតុពីការស្លាប់របស់ប្អូន ធីណា វិញ គឺ​ដោយសារ​តែគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់