• 2022-04-18 08:08:55
  • ព័ត៌មាន

ស្វាគមន៍ការត្រឡប់មកវិញរបស់ប្រលោមលោក Sabay ទីនាំមកនូវក្ដីសុខផ្លូវចិត្តបំផុត

  • 2022-04-18 08:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រលោមលោក SabaySabay eNovel បាន​ត្រឡប់​មកវិញ​ហើយនៅក្នុង​ឆ្នាំ ២០២២ ជាមួយនឹងចំណងជើង​រឿង​ដែល​គ្រប់គ្នា​មិនគួរ​រំលង។

ការ​វិល​មកវិញ​ពេល​នេះ ប្រលោមលោក Sabay នឹង​ចេញផ្សាយនូវ​រឿង ចំនួន ៨ចំណងជើង​ក្នុង​មួយខែ ហើយក្នុងខែនេះ អ្នកនិពន្ធ​ដែលជា​ម្ចាស់​ស្នាដៃសៀវភៅ ៨ រឿង មាន អ្នកនិពន្ធ ធឿន វុទ្ធី និង ឆោម សុពៅ

ជាក់ស្ដែង ប្រលោមលោកទាំង ៨ចំណងជើងដែល​នឹងចេញ​នៅខែមេសានេះ​រួមមាន៖

-រឿង «ទំហំស្នេហ៍ប៉ុនមេឃ» របស់អ្នកនិពន្ធ ធឿន វុទ្ធី

-រឿង «អាគមក្រោយផ្ទះ»​ របស់អ្នកនិពន្ធ ឆោម សុពៅ

-រឿង «បន្តោងក្បាលក្របី» របស់អ្នកនិពន្ធ ធឿន វុទ្ធី

-រឿង «បន្តោងក្បាលក្របី បុព្វកម្មបន្តវេន» របស់អ្នកនិពន្ធ ធឿន វុទ្ធី

-រឿង «បេះដូងអាត្មានិយម» របស់អ្នកនិពន្ធ ធឿន វុទ្ធី

-រឿង «អហោសិកម្ម» របស់អ្នកនិពន្ធ ធឿន វុទ្ធី

-រឿង «សំណែនមនុស្ស» របស់អ្នកនិពន្ធ ធឿន វុទ្ធី

-រឿង «សណ្ឋាគារចងអាឃាត» របស់អ្នកនិពន្ធ ឆោម សុពៅ

រម្លឹកផងដែរថា ប្រលោមលោក Sabay ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុតតាំង​ពីពេល​លេចរូបរាង ព្រោះនេះគឺជា​សមិទ្ធផល​ដំបូងក្នុងប្រទេស​កម្ពុជា ដែលប្រិយមិត្តអាច​ចុចចូលអានរឿងបាន​ដោយសេរី។ ម្យ៉ាង​នេះ​ក៏ជា​ផ្នែក​ធំ ក្នុង​ការចូលរួម​ជួយលើកស្ទួយវិស័យ​តែងនិពន្ធក្នុង​ប្រទេសកាន់​តែខ្លាំង ពិសេស​តបស្នងនូវការខិតខំ​ប្រឹងប្រែង​របស់អ្នកនិពន្ធ​ទាំងអស់ផងដែរ៕

មតិយោបល់