• 2022-04-19 01:53:10
  • ព័ត៌មាន

ត្រូវសម្ដែងតែឯងទេ តែ CL ខ្នះខ្នែងហៅសមាជិក 2NE1 មកអង្រួនឆាក ដោយសារហេតុផលសំខាន់

  • 2022-04-19 01:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ អ្នកគាំទ្រ K-Pop ទូទាំងពិភពលោក មិនអាច​ទប់​ក្ដីរំភើប​បាន​ទេ ពេល OG Queen គឺ 2NE1បង្ហាញ​មុខ​យ៉ាង​ភ្ញាក់ផ្អើល​លើ​ឆាកកម្មវិធី Coachella នៅឆ្នាំនេះ។

ក្រុម​បាន​វិលជុំគ្នា​ជា​ពិសេស និងជា​លើកដំបូងក្នុង​រយៈពេល ៦ឆ្នាំ ដោយគិត​ចាប់តាំង​ពិ​ការ​បង្ហាញ​មុខ​ជុំគ្នា​លើឆាកលើកចុងក្រោយ​កាល​ពីឆ្នាំ ២០១៥ ក្នុង​កម្មវិធី MAMA។ សមាជិក​ទាំងអស់​ ក៏បាន​តែង​ខ្លួន​ជាមួយនឹង​ Style ប្រចាំ​ខ្លួន​ម្នាក់ៗ ដោយ​ Sandara Park មក​ជាមួយនឹង​សក់ម៉ូដបះឡើងលើ ឯ CL «The Baddest Female» មកជាមួយនឹង​ការ​តុបតែង​ខ្លួន​ពេញ​ដោយភាព​ជឿជាក់ ស្របពេល Park Bom តែង​ខ្លួន​បែប​ Cute ដូចសព្វដង និងចុងក្រោយ Minzy គឺ​នៅតែ Sassy ជាមួយសក់ខ្លីដូចកាលពីទើប Debut ភ្លាមៗ។

ការ​លើកក្រុម​មក​បង្ហាញ​នៅពេល​នេះ កាន់តែ​ធ្វើឲ្យគ្រប់គ្នាសម្ដែង​ការកោតសរសើរអស់ពីចិត្ត ចំពោះ​ភាព​ជាអ្នកដឹកនាំរបស់ CL ព្រោះ​ម្ដងហើយម្ដងទៀត នាងបាន​ធ្វើឲ្យអ្នកគាំទ្រ​មាន​ក្ដីរំភើប ភ្ញាក់ផ្អើលដោយសារ​វត្តមាន​ជុំគ្នា​របស់ក្រុម។ ចុះ​តើមូលហេតុអ្វី​បានជា​នាងជ្រើសយកឱកាស​នេះ​សម្ដែង​ជាមួយសមាជិក 2NE1 ហើយមិនសម្ដែងតែឯង?

«មូលហេតុគឺ ខ្ញុំ​ពិតជា​ចង់អញ្ជើញសមាជិក 2NE1 មកជុំគ្នា​លើ​ឆាក​ណាស់ ពេល​ខ្ញុំយល់ព្រម​នឹងសំណើរ​ថា​នឹង​សម្ដែង​មក្នុងកម្មវិធី Coachella គឺជា​អ្វី​ដែល​ខ្ញុំ​សង្ឃឹមថា​ខ្ញុំអាចធ្វើវាបាន យើងអាច​ជុំគ្នាលើឆាកយើងផ្ទាល់មុនក្លាយជា​រឿងយឺតពេល» CL លើកឡើង។

CL បន្ត៖ «បង្ហាញ​មុខលើឆាក ខ្ញុំ​ពិតជា​ចង់ឃើញមនុស្សគ្រប់គ្នា អ្នក​ដែល​ការពារ​យើង និង​នៅជាមួយយើងគ្រប់ពេល​ និង​អរគុណ​ពួកគេសម្រាប់រយៈពេល ១៣ឆ្នាំកន្លងទៅ នូវ​ក្ដីស្រឡាញ់ និង​ការ​គាំទ្រ 2NE1។ ចង់និយាយថា ថ្ងៃនេះ​ពិតជា​ថ្ងៃដ៏សំខាន់ និង​សែន​មានន័យ​បំផុតសម្រាប់ខ្ញុំ»

ចុងក្រោយ CL បាន​បង្ហាញ​នូវអំណរគុណចំពោះ​ទាំង សមាជិក និង​មនុស្សទាំងអស់ថា៖ «ជា​ថ្មី​ម្ដងទៀត ខ្ញុំ​ពិតជា​អរគុណខ្លាំង​ចំពោះ​សមាជិក​ទាំងអស់របស់ខ្ញុំដែល​បង្ហាញ​ភាពអស្ចារ្យលើ​ឆាកជាមួយខ្ញុំនៅ​ថ្ងៃនេះ។ ខ្ញុំ​ពិតជាមាន​ក្ដី​សោមនស្សចំពោះ​អ្នកគ្រប់គ្នាដែល​អាចធ្វើឲ្យការសម្ដែងនេះ​ប្រព្រឹត្តិទៅបាន។ ខ្ញុ​ក៏​នឹង​បន្តដំណើរទៅមុខទៀតរហូត​ដល់ពេល​ខ្ញុំ​អាច​សម្ដែងបាន​ច្រើន​ម៉ោងលើឆាករបស់ខ្ញុំផ្តាល់នៅថ្ងៃមុខ»។

គ្រប់គ្នា​ដឹងហើយថា CL គឺជា​តារាទោលហើយនាបច្ចុប្បន្ននេះ ប៉ុន្តែទោះ​បី​យ៉ាងណា​ នាង​តែង​ក្ដោប​សមាជិក​ទាំង ៣ទៀតក្នុងចិត្តគ្រប់ពេល៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់