
- អង្គារ, 19 មេសា 2022 06:23
- ព័ត៌មាន
ក្រុមនារី K-Pop ជំនាន់ទី ៤ aespa នឹងឡើងឆាក Coachella សម្ដែងជាពិសេសសប្ដាហ៍នេះ
- អង្គារ, 19 មេសា 2022 06:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមនារី K-Pop ជំនាន់ទី ៤ aespa នឹងឡើងឆាក Coachella សម្ដែងជាពិសេសសប្ដាហ៍នេះ
Rogers & Cowans PMK បានប្រកាសនៅថ្ងៃនេះថា ក្រុមនារីរបស់ផលិតកម្ម SM គឺ aespa នឹងបង្ហាញការសម្ដែងជាពិសេសនៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី Coachella នៃសប្ដាហ៍ទី ២ ពោលគឺនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។
ត្បិតជាលើកទី ១ របស់ក្រុម សម្រាប់ការសម្ដែងក្នុងកម្មវិធីដ៏ល្បីមួយនេះ ប៉ុន្តែមិនមែនជាលើកដំបូងសម្រាប់ពួកគេដែលនឹងសម្ដែងនៅសហរដ្ឋអាមេរិកទេ។
សរុបជារួមបានសេចក្ដីថា aespa នឹងក្លាយជាក្រុម K-Pop ទី ៤ បន្ទាប់ពី BLACKPINK. 2NE1 និង EPIK HIGH ដែលមានឱកាសឡើងសម្ដែងនៅ Coachella។
សប្ដាហ៍ទី ១ កម្មវិធីនេះបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ដោយមានការចូលរួមពីសំណាក់តារាៗល្បីៗជាច្រើន រួមមានទាំងតារាអាស៊ីល្បីៗដូចជា 2NE1, EPIK HIGH និង Jackson Wang ជាដើម៕
ប្រភព៖ Koreaboo អត្ថបទ៖ ធារី