• 2022-04-19 08:20:25
  • ព័ត៌មាន

ជាកម្លាំងចិត្ដខ្លាំងណាស់សម្រាប់សិស្សតូចៗ! ទស្សនាសកម្មភាព គង់ ច័ន្ទស្រីមុំ និងស្វាមី រៀបចំកូនទៅរៀន

  • 2022-04-19 08:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារតារាសម្ដែង គង់ ច័ន្ទស្រីមុំ តែងតែបង្ហាញអ្នកគាំទ្រនូវរបៀបរស់នៅបែបស៊ីវិល័យ ភាពស្រស់ស្រាយ និងសុភមង្គលក្នុងគ្រួសារ។ នៅថ្ងៃទី១៩ ខែមេសា នេះ ស្រីមុំ និងស្វាមី បានបង្ហាញសកម្មភាពរៀបចំកូនស្រី មុនចេញទៅសាលាទាំងព្រឹកព្រលឹម ហើយទម្លាប់នេះ Sabay ជឿថា ប្រិយមិត្ដខ្លះអាចនឹងយកជាគំរូ។

លោក គឹម សីហា និង គង់ ច័ន្ទស្រីមុំ បានក្រោកពីដំណេកទាំងព្រឹក ដើម្បីរៀបចំស្លៀកពាក់ និងវេចខ្ចប់ម្ហូបអាហារឲ្យកូនទុកញ៉ាំនៅសាលាបណ្ដើរ ហើយពោលពាក្យយ៉ាងពីរោះដាក់កូនស្រីដែលទើបមានវ័យជិត៤ឆ្នាំបណ្ដើរ រហូតដល់កូនញ៉ាំបាយព្រឹកឆ្អែត រួចឡើងឡានចេញពីផ្ទះទៅកាន់សាលារៀនចិនមួយ នៅរាជធានីភ្នំពេញ។

ម៉ូ ម៉ូ ដែលទើបតែមានអាយុ៣ឆ្នាំ ៩ខែ ត្រូវបានឪពុក-ម្ដាយ កោតសរសើរថារៀនឆ្លាត ដោយថ្មីៗនេះ ម៉ូ ម៉ូ ទទួលបានលិខិតបញ្ជាក់ពីសាលាមតេយ្យចិនមួយថា រៀនទទួលបានពិន្ទុល្អ។ បន្ទាប់ពីបញ្ចេញរូបថតកូនស្រី កាន់លិខិតបញ្ជាក់លំដាប់ពិន្ទុពីសាលាកាលពីប៉ុន្មានថ្ងៃមុន ទើបនៅថ្ងៃនេះគេឃើញអ្នកទាំងពីរបញ្ចេញវីដេអូមួយទៀតបង្ហាញពីរបៀបទុកដាក់កូនមុនចេញទៅសាលារាល់ព្រឹក៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម