• 2022-04-20 04:35:03
  • ព័ត៌មាន

សុខ ពិសី ទើបរងគ្រោះដោះស្រាយរួច ឥឡូវដល់វេន ឱក សុគន្ធកញ្ញា វិញម្តង

  • 2022-04-20 04:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះកញ្ញា សុខ ពិសី ត្រូវបានជនអនាមិកព្យាយាមលួចយកគណនី Instagram ហើយបានប្តូរឈ្មោះទៀតផង ប៉ុន្តែសំណាងល្អនាងក៏អាចយកត្រលប់បានវិញបានដោយសុវត្ថិភាព ដោយឡែកនៅយប់មិញនេះក៏មានអ្នកHack យកគណនីផេកហ្វេសប៊ុករបស់តារាចម្រៀង ឱក សុគន្ធកញ្ញា វិញម្តង រហូតមកដល់ពេលនេះនៅមិនទាន់ដើម្បីបានមកវិញនៅឡើយទេ។

កាលពីពេលថ្មីៗនេះបើយោងតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀងសំឡេងផ្អែមកញ្ញា សុខ ពិសី បានបញ្ជាក់ឲ្យដឹងថា គណនី Instagram របស់នាង ត្រូវបានជនអនាមិកព្យាយាមHack ហើយបានប្តូរឈ្មោះទៀតផង ដូចនេះបើមានការpost និង Chat ទៅទាក់ទងនិងអ្វីផ្សេងៗ នាងមិនទទួលខុសត្រូវនោះទេ។ស្រាប់តែរំលងបាន១ថ្ងៃ កញ្ញា សុខ ពិសី ក៏បានព្យាយាមដណ្តើមយកមកវិញទាល់តែបានសម្រេច ដោយមានមនុស្សល្អៗជួយលើកទឹកចិត្តនិងជួយដោះស្រាយបញ្ហាដែលឲ្យនាង។

បន្ទាប់ពីកញ្ញា សុខ ពិសី រងគ្រោះបែបនេះ ស្រាប់តែយប់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២២នេះ ទទួលដំណឹងថាគណនីហ្វេសប៊ុកផេករបស់តារាចម្រៀងក្នុងផលិតកម្មហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា ក៏ត្រូវបានជនអនាមិកព្យាយាមHack យកទៅដែរ ដោយក្នុងនោះអេមិន(Admin Page)ដែលកាន់ផេកឲ្យអ្នកនាង បានផុសប្រាប់ដំណឹងថា ពេលនេះ ផេក របស់អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានជនខិលខូចព្យាយាមHack យកទៅហើយ ដោយលោកជាមួយខាងFacebook កំពុងធ្វើការលើបញ្ហានេះ។ រហូតមកដល់ពេលនេះ ផេក នៅមិនទាន់ទទួលដំណឹងយកបានវិញនៅឡើយទេ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម