• 2022-04-22 03:34:23
  • ព័ត៌មាន

ចចាមអារ៉ាមស្នេហារបស់ Eunhye និង Jongkook ត្រូវលើកមកចំកណ្ដាលហ្វូងជាថ្មី ដោយសារមនុស្សម្នាក់

  • 2022-04-22 03:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិកក្រុមហ៊ុន D.R Music លោក Yoon Deung Ryong បាន​លើកឡើងជាថ្មី​ទាក់ទង​នឹងព័ត៌មានចចាមអារ៉ាមស្នេហារវាង Kim Jong Kook និង Yoon Eun Hye​កាល​ពីអតីតកាល។

អំឡុងពេល​ Live ផ្ទាល់ ជាមួយនឹងអតីតអ្នកយកការណ៍ព័ត៌មានតារាៗ គឺលោក Kim Yong Ho Yoon ស្ថាបនិកក្រុមហ៊ុន D.R Music អ្នកដែលបង្កើតក្រុម Baby V.O.X បាន​អះអាងថា Kim Jong Kook បានទិញនំខួបកំណើតឲ្យ Yoon Eun Hye កាល​ពីមុន។ អ្នកទាំង ២ បានក្លាយជាប្រធានបទក្ដៅគគុកទាក់ទង​នឹង​រឿងស្នេហា តាំងពីជំនាន់ឆ្នាំ ២០០០ម្ល៉េះ ពិសេសក្នុង​កម្មវិធី X-Man ហើយ បើតាម​ការ​អង្កេតរបស់ CEO រូបនេះ បានសន្និដ្ឋានថា ពួកគេ​ទំនងជាទាក់ទង​គ្នា​មែន។

Yoon Deung Ryong ថា៖ «បន្ទាប់​ពីជួបគ្នាជាមួយក្រុមការងារកម្មវិធី 'X-Man' ហើយ យើងក៏សម្រេចបង្កើតរឿងប្លង់ស្នេហារវាងអ្នកទាំង ២ តែម្ដងទៅ។ ក្រោយមកក៏ស្រាប់តែកើតជាចចាមអារ៉ាមស្នេហា។ ខ្ញុំ​ចាំបានថា​​កាល​នោះ Yoon Eun Hye ទើបជាសិស្សវិទ្យាល័យទេ ហើយផ្ទះនាងនៅតំបន់ Apjujeong-dong។ នៅថ្ងៃខួបកំណើតនាង​នាង​បាន​ប្រាប់ខ្ញុំ​ថា Jongkook មកជួបនាង ដោយមាននំខេកទៀត។ អ្នកទាំង ២ ពិតជា​ភ្ជាប់ទំនាក់ទំនងជាមួយគ្នាស្និទ្ធដោយឯងៗក្នុងកម្មវិធី (មានន័យថាមិនចាំបាច់ធ្វើតាម Flow គេប្រាប់) ហេតុនេះ នេះជា​អ្វី​ដែលធ្វើឲ្យពួកគេចាប់ផ្ដើមស្និទ្ធគ្នា»។

លោក Kim Yong Ho ក៏បាន​លើកឡើងដែរថា៖ «ខ្ញុំគិតថា​ Yoon Eun Hye និង Kim Jong Kook ពិតជាទាក់ទងស្នេហានឹងគ្នាមែន។ ធម្មតា Kim Jong Kook អត់មានចំណាប់អារម្មណ៍អីជាមួយមនុស្សស្រី ក្រៅពីប្រឹងតែហាត់ប្រាណទេ។ ការពិតដែលគាត់ទិញនំខេកឲ្យ Eun Hye ​នោះ​មានន័យ​ថាគាត់ចូលចិត្តនាងខ្លាំង​ហើយ ព្រោះ​ជា​ធម្មតាគាត់មិន​មែន​ជាមនុស្សដែល​ធ្វើរឿងអស់ហ្នឹងទេ»៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម