• សុក្រ, 22 មេសា 2022 06:12
  • ព័ត៌មាន

ឮតែភ្លេងក៏ចង់រាំ! បទថ្មី Zoom ពី Jessi ចេញមិនប៉ុន្មានថ្ងៃផងផ្ទុះផ្អើលរាំពេញ Tik Tok

  • សុក្រ, 22 មេសា 2022 06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zoom ជាបទចម្រៀងស្នាដៃថ្មីរបស់តារាចម្រៀងរ៉េប កូរ៉េ សហរដ្ឋអាមេរិក Jessi ដែលទើបចេញក្ដៅៗ ទទួលបានការគាំទ្រយ៉ាងច្រើន ជាពិសេសបទចម្រៀងនេះកំពុងផ្ទុះក្នុង Tik Tok មានអ្នកយករាំតាមផ្អើលគ្រប់គ្នា។

គិតត្រឹមថ្ងៃទី២២ មេសា មានរយៈពេល៨ថ្ងៃហើយ ដែលបទ Zoom របស់តារាចម្រៀងរ៉េប K-poop ល្បីឈ្មោះរូបនេះ បានចេញផ្សាយជាផ្លូវការលើ You Tube មានអ្នកចូលទស្សនាដល់ទៅ ១០លាន នាក់ក្នុងរយៈពេលដ៏ខ្លីបំផុត។

មិនត្រឹមតែមានអ្នកគាំទ្រចូលទៅទស្សនាលើ You Tube ប៉ុណ្ណោះទេ សូម្បីតែនៅលើបណ្ដាញសង្គម Tik Tok ក៏កំពុងផ្ទុះខ្លាំងជាមួយបទចម្រៀងមួយនេះដែរ ដែលមានអ្នកយកទៅរាំ Cover រាប់រយនាក់។

ចំណុចពិសេសនៃបទ Zoom នេះវាមានចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ជាមួយនឹងក្បាច់រាំរស់រវើក ពិសេសៗ មានភាពទាក់ទាញជាមួយក្បាច់រាំ ដែលធ្វើឱ្យអ្នកលេង Tik Tok ច្រើនប្រទេស ងាយស្រួលរាំតាមបទ Zoom នេះ៕

អត្ថបទ៖ Kesor

មតិយោបល់
អត្ថបទថ្មី