
- សុក្រ, 22 មេសា 2022 09:26
- ព័ត៌មាន
មិនមែនយល់សបិ្តទេ តែជាការពិត! GOT7 នឹងវិលមកវិញនៅខែឧសភាខាងមុខនេះ
- សុក្រ, 22 មេសា 2022 09:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនយល់សបិ្តទេ តែជាការពិត! GOT7 នឹងវិលមកវិញនៅខែឧសភាខាងមុខនេះ
ចន្លោះមិនឃើញ
មុននេះមានសេចក្ដីរាយការណ៍ថា GOT7 នឹងវិលមកវិញជាមួយនឹងសមាជិកទាំងអស់នៅខែឧសភាខាងមុខ។
បើយោងតាមសេចក្ដីរាយការណ៍ពិសេសពីវិបសាយ Joy News24 បានឲ្យដឹងថា ថ្មីៗនេះ GOT7 ពិតជាទទួលស្គាល់ ដោយបញ្ជាក់ថាពួកគេនឹងវិលមកវិញ នៅខែឧសភា ខាងមុខ ហើយពេលនេះក្រុមកំពុងត្រៀមខ្លួនអស់ហើយសម្រាប់ការ Comeback លើកនេះ។ ចំណែកបទចម្រៀងទៀតសោត ក៏ត្រូវបានឲ្យដឹងថា ធ្វើជិតហើយដែរ។
ការបង្ហាញមុខជុំគ្នាលើកនេះ នឹងក្លាយជាការចេញបទចម្រៀងលើកទី១ របស់ GOT7 ក្នុងរយៈពេល ១៤ខែ ក្រោយក្រុមចេញបទ «ENCORE» កាលពីខែកុម្ភៈ ឆ្នាំ២០២១ ពេលពួកគេចាកចេញពីផលិតកម្ម JYP។
សមាជិកទាំង ៧បានបញ្ជាក់ហើយបញ្ជាក់ទៀតថា GOT7 មិនត្រូវបានបំបែកទេ ហើយសន្យានឹង Fan ថានឹងចេញការងាររួមគ្នានាពេលអនាគត តាមដែលអាចធ្វើទៅបាន៕