• 2022-04-25 03:10:51
  • ព័ត៌មាន

Jimin ប៊ិះអស់ផ្ទះនៅ ព្រោះខកពេលបង់លុយធានារ៉ាប់រង តែរឿងគ្រប់យ៉ាងមកពី HYBE?

  • 2022-04-25 03:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកគាំទ្រ​ពិតជា​វិលវល់អស់ហើយទាក់ទង​នឹង​ព័ត៌មាន​ដែល​បាន​លើកឡើង​ថា ​អគារអាផាតមិន (Apartment) របស់ Jimin (BTS) ស្ទើរតែ​ត្រូវ​បានគេ​រឹបអូស ដោយសារតែលោកខកខាន​ក្នុងការបង់ថ្លៃធានារ៉ាប់រងសុខភាព។​ក្រោយមក​ក៏ស្រាប់​តែមានការបញ្ជាក់ថា​ រឿងនេះកើតឡើង​ពី​កំហុសរបស់​ក្រុមហ៊ុនអ្នក​ចាត់ចែងរបស់​លោក។

យោងតាម​ BizHanKook បាន​ឲ្យដឹងថា​ Jimin បាន​ខកខាន​ក្នុងការ​​បង់ថ្លៃធានារ៉ាប់រងសុខភាព ហើយអគារស្នាក់នៅ (Apartment) ស្ទើរតែត្រូវ​បាន​គេ​រឹបអូសកាល​ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ Nine One Hannam គឺជា​អគារដ៏​ថ្លៃជាងគេ​មួយ​ដែរ ក្នុងចំណោម​អគារ​ស្នាក់នៅ​ដែល​ស៊ីវីល័យ​ជាងគេ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​មាន​តម្លៃ​ ៥,៩០ពាន់លានវ៉ុន (ខ្ទង់ ៤,៧៤លានដុល្លារ)

ទាក់ទង​នឹង​បញ្ហា​នេះ​ HYBE Labels ដែល​ជា​អ្នក​គ្រប់គ្រង Jimin បាន​ឆ្លើយតប​ទៅកាន់សារព័ត៌មាន​ Newsen នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ជាមួយនឹង​ការ​បញ្ជាក់​ព័ត៌មាន​ផ្លូវការ​។ ក្នុងសេចក្ដីថ្លែងការណ៍ HYBE បាន​ឲ្យដឹង​ថា​ Jimin មិនបាន​ដឹង​ពីបុព្វលាភដែល​ត្រូវ​បង់នោះទេ ដោយសារ​លោក​មាន​ការ​រវល់នៅក្រៅប្រទេសផង ម្យ៉ាងក្រុមហ៊ុន​មិនបាន​ជូនដំណឹង​នេះ​ទៅ Jimin ទៀត។

ក្រុមហ៊ុន​បាន​រ៉ាយរ់ាប់ថា៖ «ទាក់ទង​នឹង​បញ្ហា​នេះ​ ក្រុម​ហ៊ុន​បាន​ទទួលអ៊ីម៉ែលទាំងអស់​ដែល​បាន​បញ្ជូនទៅកាន់ Dorm ស្នាក់របស់តារា​របស់យើងហើយ ហើយក្នុងដំណើរការបញ្ជូនទៅនេះ​ អ៊ីម៉ែលខ្លះ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​មាន​កំហុសមួយចំនួន។ Jiminបាន​បំពេញការងាររបស់លោកនៅក្រៅប្រទេស ហើយបាន​សម្រាករយៈពេល​វែង​ដែរ តាំង​ពី​ចុងឆ្នាំមុន ហើយបន្តការងារមកថ្មីៗជា​បន្តបន្ទាប់នៅក្រៅប្រទេស ដូច្នេះ​លោក​មិន​បាន​ដឹង​រឿង​ហួសកំណត់ពេលបង់អ្វីទាំងនេះ​ទេ។ ពេលលោក​ដឹង​ភ្លាមៗ លោកក៏ប្រញាប់បង់គ្រប់យ៉ាង​អស់​ដែរពេល​នេះ ឯករណីនេះ​ក៏ត្រូវបាន​បិទបញ្ចប់ដែរ។ យើងសូមអភ័យទោស ដែលធ្វើ​ឲ្យអ្នកគ្រប់គ្នាមាន​ការ​ព្រួយបារម្ភ​ចំពោះ​តារាៗ​ និងអ្នកគាំទ្រ​ទាំងអស់ ដោយសារតែ​កំហុសរបស់​ក្រុមហ៊ុនយើង»៕​​

ប្រភព៖ Koreaboo

មតិយោបល់
អត្ថបទពេញនិយម