• 2022-04-25 03:48:45
  • ព័ត៌មាន

ឱកាសឡើងឆាក Coachella លើកដំបូង aespa ពិតជាធ្វើឲ្យបរទេសភ្លឺភ្នែកថាក្រុមខ្លឹមយ៉ាងណា

  • 2022-04-25 03:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក aespa ទាំង ៤ ទទួល​បាន​ការសាទរខ្លាំង​លើសស្មាន ពេល​បាន​ឡើង​សម្ដែង​លើ​ឆាក Coachella ឆ្នាំ ២០២២។ ពួកគេ​មិនត្រឹម​តែ​បញ្ជាក់ថា​ពួកគេ​បាន​បង្ហាញក្បាច់រាំពិសេសលើឆាកពិសេសពេល​នេះ​ទេ ប៉ុន្តែក៏បង្ហាញ​ពីសមត្ថភាពស្រែកច្រៀងល្អឥតខ្ចោះ​ក្នុងកម្មវិធីផ្សាយផ្ទាល់នេះ​ដែរ។

តាំង​ពី Debut មក​ aespa ដែល​ជាក្រុម​ថ្មី​របស់ SM មិនដែល​ធ្វើឲ្យក្រុមហ៊ុន ពិសេស​អ្នកគាំទ្រ​របស់ពួកគេ​អស់​សង្ឃឹម​នោះទេ ព្រោះ​ក្រុម​នេះ​តែង​ទទួល​ជោគជ័យច្រើន ហើយអាច​បង្កើតកំណត់ត្រា​មិនតិចនោះទ។

ផ្អែក​លើ​ការ​បញ្ចេញ​មតិ​របស់​អ្នកគាំទ្រ​ជា​ច្រើនដែល​បាន​ទៅ​ទស្សនាផ្ទាល់ បាន​ឲ្យដឹង​ថា​ សមាជិកទាំង ៤ របស់ aespa ពេញ​ទៅ​ដោយ​ថាមពលពិតៗ ហើយមាន​អំណាចអាច​ឲ្យមនុស្សជា​ច្រើន​ពាន់នាក់ដែល​ទៅ​ឈរ​មើល​ផ្ទាល់នៅ​ថ្ងៃនោះស្រែក​តាម និង​ហ៊ោរខ្លាំងៗមិនស្ដាយសំឡេងឡើយ។

កម្លាំងដែល aespa បញ្ចេញ​មិន​ត្រឹម​តែ​ទៅ​លើក្បាច់រាំពិបាកៗទេ តែក៏ចាយលើការច្រៀងដែល​មានតុងខ្ពស់ៗដែរ មិន​បាន​ចាក់នោះទេ។ វា​ពិតជា​បញ្ជាក់យ៉ាងច្បាស់ថា​ ពួកគេ​មាន​សមត្ថភាព​ពិតៗ ហើយដ្បិតជាក្រុមចំណូលថ្មីមែន ប៉ុន្តែពួកគេ​ខ្លាំង និងគ្មាន​អ្វី​ត្រូវឆ្ងល់ទេ ថា​ហេតុអ្វី​ពួកគេ​ឆាប់ឡើងកូដ ល្បីខ្លាំង​បែបនេះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់