
- 2022-04-25 04:53:50
- ព័ត៌មាន
ចិត្តដូចគ្នា! គង់ ចាន់ស្រីមុំ និង ទេពបូព្រឹក្ស ជះលុយទាំងខ្ទាស់ៗ ទៅសាកថ្មជីវិតនៅបរទេស
- 2022-04-25 04:53:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តដូចគ្នា! គង់ ចាន់ស្រីមុំ និង ទេពបូព្រឹក្ស ជះលុយទាំងខ្ទាស់ៗ ទៅសាកថ្មជីវិតនៅបរទេស
ចន្លោះមិនឃើញ
ក្រោយចប់ពិធីបុណ្យចូលឆ្នាំថ្មីភ្លាម តារាហាយសូ គង់ ចាន់ស្រីមុំ និង ទេព បូព្រឹក្ស បានធ្វើដំណើរទៅបរទេស ដើម្បីចំណាយពេលលម្ហែកម្សាន្ត ឲ្យស្រឡះចិត្ត ពិសេសតបស្នងនូវអ្វីដែលខ្លួនប្រឹងប្រែងរយៈពេលកន្លងមក ទាំងយប់ទាំងថ្ងៃមិនហ៊ានសម្រាកឡើយ។
តារាស្រីទាំង ២ ត្រូវបានគេដឹងច្បាស់ថា សព្វថ្ងៃពួកគេមានការងាររវល់ច្រើនបំផុតតាមផ្នែក និងការងាររៀងៗខ្លួន។ ក្រោយហត់នឿយរយៈពេលជាយូរ ពួកគេក៏កំណត់ពេលទៅលេងបរទេសក្នុងសប្ដាហ៍តែមួយដូចគ្នា និងចំណាយលុយទិញសម្ភារៈប្រើប្រាស់ថ្លៃៗ និងយីហោល្បីៗ ដោយរីករាយបំផុត។
១. គង់ ចាន់ស្រីមុំ
ពិធីការិនីរូបនេះ និងស្វាមី គឺលោក គឹម សីហា កូនស្រី ម៉ូម៉ូ និងមិត្តភ័ក្តិ ជំនួយការជាច្រើននាក់ បានទៅធ្វើដំណើរកម្សាន្តនៅប្រទេសវៀតណាម កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ប៉ុន្តែពួកនាងមិនបានជ្រើសមធ្យោបាយធ្វើដំណើរតាមយន្តហោះទេ ប៉ុន្តែជិះឡានក្រុងវិញ។
ទៅវៀតណាមលើកនេះ ស្រីមុំ បាន Update រូបភាពជាច្រើនតាមហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាព និងរូបភាពស្អាតៗគ្រប់ទីដែលនាងបានទៅ។ បន្ថែមពីលើនេះអ្វីដែលគ្រប់គ្នារំលងមិនបាននោះគឺ អ្នកម្ដាយហាយសូរូបនេះបានចំណាយលុយ ទិញសម្ភារៈប្រើប្រាស់ Brand ដែលមានតម្លៃថ្លៃៗបំផុត។ បើតាមការបង្ហាញរួមមាន ស្បែកជើងម៉ាក Chanel កាបូបស្ពាយចំហៀងម៉ាក LV និង វ៉ែនតាខ្មៅម៉ាក LV ដ៏សែនកាលីប។ ទាំងនេះគឺជាក្ដីសុខពេញទីរបស់នាង មុនត្រឡប់មកបំពេញការងារបន្តទៀតនៅកម្ពុជា។
២. ទេព បូព្រឹក្ស
ដ្បិតទៅបារាំងលើកនេះ (ទៅកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២) មិនមានវត្តមាន G-Devith ប៉ុន្តែ ទេព បូព្រឹក្ស ក៏សប្បាយដែរ ព្រោះមានមិត្តភ័ក្តិជាទីស្រឡាញ់ ពិសេសគឺ ចែតា ដែលនាងស្រឡាញ់ដូចប្អូនបង្កើត បង្កបរិយាកាសនិងនាំទៅដើរលេងយ៉ាងមានក្ដីសុខ។
ទៅដើរលេងតែមួយមុខ មិនមែនជាទម្លាប់របស់ បូព្រឹក្ស ទេ ព្រោះនាងក៏បានចំណាយលុយទិញអាហារញ៉ាំឆ្ងាញ់ ពិសេសសម្ភារៈ Brand ល្បីៗដែរ ពិសេសគឺ កាបូប និងសម្លៀកបំពាក់។ មិនដល់មួយអាទិត្យផង តារាចម្រៀងម្ចាស់ពានធំៗ ៣ រូបនេះ ចំណាយអស់ដល់ទៅជិត ១០ម៉ឺនដុល្លារ ព្រោះក្រៅពីទិញផ្ញើគូស្នេហ៍បណ្ដូលចិត្តនៅស្រុកខ្មែរ នាងក៏ទិញសម្រាប់ខ្លួនឯងដែរ។ នៅមិនទាន់អស់ទេ ព្រោះចេញពីបារាំង នាងក៏បានបន្តទៅប្រទេសប៊ែលហ្ស៊ីកដែរ ដូច្នេះការចំណាយក៏ត្រូវតែកើនតាមនោះដែរ៕