• 2022-04-25 07:59:49
  • ព័ត៌មាន

ផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយឃើញ ស៊ឹម សូលីកា សែនជ្រូកខ្វៃម្តង៩ក្បាល សុំលាភជ័យ យសស័ក្តិ

  • 2022-04-25 07:59:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនីនិងជាតារាសម្តែងអ្នកនាង ស៊ឹម សូលីកា កំពុងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញអ្នកនាង ធ្វើពិធីសែននៅផ្ទះដើម្បីសុំលាភសុំជ័យ ដោយបានដាក់សែនជ្រូកខ្វៃរហូតច្រើនក្បាលមិនដែលឃើញ។

ថ្មីៗនេះអ្នកនាង ស៊ឹម សូលីកា បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញនាងបានផុសនៅលើគណនីហ្វេសប៊ុកដោយបង្ហាញពីការធ្វើពិធីសែនអ្វីម្យ៉ាង(មិនដឹងធ្វើពិធីសែនអ្វីទេ) ដើម្បីសុំលាភសុំជ័យ សិរីសួស្តី មានសុខភាពល្អ អាយុវែង និងមានយសថ្កើនស័ក្កិ រហូតអ្នកនាងបានចំណាយជ្រូកខ្វៃដល់ទៅ៩ក្បាលឯណោះ វាហាក់ពិតជាច្រើនខ្លាំងណាស់មិនដែលឃើញ។បើជាធម្មតា ធ្លាប់តែឃើញគេសែនជ្រូកខ្វៃអី រឺមានពិធីអ្វី យ៉ាងហោចណាស់ក៏មានត្រឹមតែ២អីអស់ហើយ តែនេះដល់ទៅប្រាំបួនក្បាល រហូតធ្វើឲ្យមហាជនមានការចាប់អារម្មណ៏យ៉ាងខ្លាំង។

ក្រោយឃើញអ្នកនាង ស៊ឹម សូលីកា សែនជ្រូកខ្វៃយ៉ាងច្រើនបែបនេះ អ្នកគាំទ្រជាច្រើនចូលខមមិនព្រោងព្រាតដោយអ្នកខ្លះនិយាយថា សុំជ្រូកខ្វៃមួយមក អ្នកខ្លះទៀតថា ជ្រូកខ្វៃច្រើនម្លេះបងដល់ទៅ៩ ចំណែកអ្នកខ្លះទៀតថាជ្រូកច្រើនម្លេះបង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី