/Minisrty_2021/Mo37/62666e3246f9e_1650880020_medium.jpg)
- អង្គារ, 26 មេសា 2022 00:00
- ព័ត៌មាន
ដួង ម៉ានិច និង អតិជាតិបុត្រ ហាក់ដើរដល់ផ្លូវបែក ខណៈអ្នកទាំងពីរមិនឃើញស្និទ្ធស្នាលដូចមុន
- អង្គារ, 26 មេសា 2022 00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដួង ម៉ានិច និង អតិជាតិបុត្រ ហាក់ដើរដល់ផ្លូវបែក ខណៈអ្នកទាំងពីរមិនឃើញស្និទ្ធស្នាលដូចមុន
ចន្លោះមិនឃើញ
មហាជនក៏ដូចជាអ្នកគាំទ្ររបស់កញ្ញា ដួង ម៉ានិច និង អតិជាតិបុត្រ ហាក់ចាប់អារម្មណ៍រឿងស្នេហារបស់អ្នកទាំងពីរហាក់ដើរដល់ផ្លូវបំបែក ខណៈមួយរយៈធំឃើញអ្នកទាំងពីរមិនមានទំនាក់ទំនងដូចមុន។
ក្រោយឃើញកញ្ញា ដួង ម៉ានិច និងអតិជាតិបុត្រ ហាក់ស្ងាត់ឈឺងមួយរយៈធំ តាំងពីលេចដំណឹងថាអ្នកទាំងពីស្លៀករ៉ូបរៀបការដើម្បីថតPreweeding ជាមួយគ្នាមក ហាក់ស្ងាត់មិនដែលឃើញអ្នកទាំងពីរLive ជាមួយគ្នា ទៅណាមួយគ្នា សូម្បីតែក្នុងថ្ងៃខួបកំណើតរបស់់ ម៉ានិច ក៏មិនឃើញមានវត្តមានរបស់ អតិជាតិបុត្រចូលរួមដែរ។ត្រង់ចំណុចអស់ទាំងនេះហើយ ទើបធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ទៅលើរឿងនេះ ដោយគិតថា អ្នកទាំងពីរដើរដល់ផ្លូវបំបែកហើយ នេះបើតាមពាក្យចចាមអារ៉ាម ថាអ្នកទាំងពីរត្រូវចាស់ទុំបំបែកដោយ សារតែមានវ័យខុសគ្នា។
ដោយឡែកបើក្រឡេកទៅមើលក្នុងថ្ងៃខួបកំណើតរបស់ ដួង ម៉ានិច វិញ ក៏មិនឃើញវត្តមានរបស់ បុត្រ ចូលរួមដែរ ដោយតាមរយៈគណនីហ្វេសប៊ុករបស់ បុត្រ កាលពីថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២២ លោកបានបញ្ជាក់ថា «មានបងប្អូនសួររកខ្ញុំ សុំទោសផងបងប្អូន ដោយសារខ្ញុំមានបញ្ហាបាក់ឆ្អឹងដៃ មិនទាន់បានជាស្រួល ទើបមិនបានចូលរួម»។
ត្រង់សាច់រឿងដែលគ្រប់គ្នាកំពុងតែចាប់អារម្មណ៍នេះ មិនដឹងថាអ្នកទាំងពីរមានបញ្ហាបែកបាក់គ្នារឺក៏មកពីខាងប្រុសមានបញ្ហាសុខភាពពិតប្រាកដមែន ខណៈSabay ព្យាយាមទាក់ទងទៅ ម៉ានិច ដែរ តែនាងមិនទាន់ឆ្លើយតប៕