• 2022-04-26 06:18:23
  • ព័ត៌មាន

PSY បញ្ជាក់ថាអាល់ប៊ុមទី៩របស់ខ្លួន មានចំណែកផលិតដោយ Suga សមាជិកក្រុម BTS

  • 2022-04-26 06:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល៥ឆ្នាំឃ្លាតពីចំណីអារម្មណ៍របស់អ្នកគាំទ្រ PSY ធានាថាការវិលត្រឡប់មកវិញលើកនេះធានា ថាផ្ទុះទ្វេដងពីបទ “Gangnam Style” ដោយលើកនេះមានចូលរួមផលិតយ៉ាងពិសេសមិនធ្លាប់មានពី កំលោះសង្ហាសមាជិកក្រុម BTS គឺ Suga

នៅមុននេះបន្តិច KoreaBoo បានឱ្យដឹងថា PSY ទើបតែបានបញ្ជាក់ថាបទចំណងជើងអាល់ប៊ុមទី ៩ របស់ខ្លួនត្រូវបានផលិតដោយ Suga សមាជិកក្រុម BTS។

តាមរយៈគណនី Twitter ផ្លូវការរបស់ PSY បានចែករំលែកថាបទចុងក្រោយនៅលើអាល់ប៊ុមទី ៩ របស់គាត់គឺបទដែលមានចំណងជើងថា “That That” ត្រូវបានផលិតដោយ Suga ក្រុម BTS ។ នៅក្នុងវីដេអូទាំង PSY និង Suga បានចែករំលែកអំពីការសហការគ្នាធ្វើចម្រៀង That That ចំណោមចម្រៀងផ្សេងទៀតក្នុងអាល់ប៊ុមទី៩នេះ៕

ប្រភព៖ Koreaboo ប្រែសម្រួល៖ Kesor

មតិយោបល់