• 2022-04-26 06:45:39
  • ព័ត៌មាន

ទើបភ្ជាប់ពាក្យសោះ អេដា ប្រាប់ថាខ្លួនអាចជាកូនប្រសារស្រីដែលមានសំណាងបំផុត

  • 2022-04-26 06:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង Original Song អេដា ធ្វើឲ្យអ្នកគាំទ្រត្រេកអរជំនួស ក្រោយឃើញនាងមានឪពុកក្មេងដ៏ល្អម្នាក់ដែលបារម្ភពីនាង ថែមទាំងនាងខ្លួនឯងអាចនិយាយបានថា ជាកូនប្រសារស្រីដែលមានសំណាងទៀតផង។

ក្រោយពីបញ្ចប់ពិធីភ្ជាប់ពាក្យហើយថ្មីៗនេះ ដែលមានសុទ្ធតែតារាល្បីៗចូលរួមផងនោះ ស្រាប់តែថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នេះ តារាចម្រៀង សម្លេងស្រទន់ អេដា បានបង្ហាញការពិតមួយក្នុងចិត្តនៅលើគណនីហ្វេសប៊ុក ដោយបាននិយាយថា ខ្លួនអាចជាកូនប្រសារស្រីដែលមានសំណាងបំផុត ព្រោះឪពុកក្មេករបស់នាង ជាមនុស្សចាស់ទុំម្នាក់ ដែលស្រលាញ់ បារម្ភពីនាងដូចជាកូនបង្កើត មិនត្រឹមតែប៉ុណ្ណោះទេ ឪពុកម្នាក់នេះអាចទទួលយកអ្វីគ្រប់យ៉ាងដែលនាងមាន និតតែងតែសរសើររាល់ការងារដែលនាងបានធ្វើទៀតផង។

តារាចម្រៀង Original Song រូបនេះបានបន្ថែមទៀតថា ឪពុកក្មេករបស់នាង គឺជា ដុកទ័រ តាន់ សុង ដែលមាន មនុស្សជាច្រើនស្គាល់គាត់ជា Doctor Tan នៃទីក្រុងឡងប៊ិច រដ្ធ កាលីហ្វ័រញ៉ា ដែលគ្រប់គ្នាតែគិតថា Allen ជាជនជាតិបរទេស រឺហៅថាប្រុសបារាំង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម