• 2022-04-26 08:14:34
  • ព័ត៌មាន

ម្ដាយ Chris Rock បង្ហាញការឈឺចាប់ ក្រោយឃើញកូនត្រូវ Will Smith ទះកំផ្លៀងគ្មានប្រណីដៃ

  • 2022-04-26 08:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលជាង១ខែ នៃរឿងអាស្រូវរបស់តារាសម្ដែង និងតារាកំប្លែង លំដាប់ហូលីវូដ Will Simth និង Chris Rock បន្តការជជែកជាច្រើនជុំវិញបញ្ហា ដែលបានកើតឡើងយ៉ាងភ្ញាក់ផ្អើលលើឆាកប្រគល់ពាន រង្វាន់ Oscars ២០២២។

ក្រុមគ្រួសារ Will Simth បន្តលេចឮព័ត៌មានហូរហែតាំងពីថ្ងៃកើតហេតុរហូតដល់ពេលបច្ចុប្បន្ន ខណៈ ក្រុមគ្រួសាររបស់តារាកំប្លែង Chris Rock ទើបតែផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីរឿងអាស្រូវនេះ។

Rose Rock ដែលជាវាគ្មិនលើកទឹកចិត្ត អ្នកតស៊ូមតិ និងជាអ្នកនិពន្ធបានរិះគន់សកម្មភាពរបស់ Smith ហើយបាននិយាយថានាងមានមោទនភាពចំពោះរបៀបដែលកូនប្រុសរបស់នាងមានប្រតិកម្មនៅពេលក្រោយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រជាមួយទូរទស្សន៍ WIS-TV នៅទីក្រុង Columbia រដ្ឋ South Carolina ។

អ្នកស្រី Rose Rock ម្ដាយបង្កើត Chris Rock បាននិយាយទៅកាន់ Smith បន្ដថា "អ្នកប្រតិកម្មទៅនឹងរឿងប្រពន្ធរបស់អ្នក ដែលធ្វើឱ្យអ្នកមិនបានគិតសម្លឹងមើលឱ្យវែងឆ្ងាយ" ។ អ្នកស្រី Rose Rock បន្ថែម Will Simth ទះកំផ្លៀងកូនគាត់ ប្រៀបដូចជាទះកំផ្លៀងគាត់ដែរ ព្រោះនេះជាការឈឺចាប់មួយ ដែលម្ដាយត្រូវឃើញកូនត្រូវគេធ្វើបាបលើឆាកអន្តរជាតិបែបនេះ

ប្រភព៖ Yahoo ប្រែសម្រួល៖ Kesor

មតិយោបល់