• 2022-04-28 00:30:00
  • ព័ត៌មាន

តម្លើងឆាកអស់ជិត៣ម៉ឺនដុល្លារ ដើម្បីឲ្យសមកិតិ្ដនាម សួ វិចិត្រ ចុះតម្លៃខ្លួនលោកច្រៀងនៅទីនោះវិញ?

  • 2022-04-28 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ពាន Beat The Best និងជាតារាចម្រៀងវ័យក្មេងប្រចាំហង្សមាស សួ វិចិត្រ កំពុងឡើងកូដ ឬរកកម្រៃបានច្រើន តាមរយៈការទទួលបានឱកាសឡើងច្រៀងលើឆាកប្រគំតន្ដ្រីតាមខេត្ដ និងនៅស្ថានីយទូរទស្សន៍។ ទន្ទឹមគ្នានេះ លោកក៏ឆ្លៀតទៅច្រៀងឲ្យមជ្ឈមណ្ឌលកម្សាន្ដស្លាមាស ដែលទ្រនំចាស់លោកធ្លាប់ជ្រកជាង ៦ឆ្នាំមកហើយនោះដែរ។

លោក សួ វិចិត្រ បានប្រាប់Sabay ថា ឆាកប្រគំតន្ដ្រីចាស់របស់មជ្ឈមណ្ឌលកម្សាន្ដស្លាមាស ស្ថិតនៅខេត្ដពោធិ៍សាត់ ត្រូវបានរុះរើ និងកែលម្អរអស់ប្រាក់ជិត៣ម៉ឺនដុល្លារ។ ការកែលម្អរនេះ គឺធ្វើឡើងតម្រូវទៅតាមកិត្ដិយស់របស់លោកផង និងភាពពេញរីកចម្រើន នៃមជ្ឈមណ្ឌលកម្សាន្ដនេះផង។

សួ វិចិត្រ៖ “ឆាកហ្នឹង…គាត់(ថៅកែចាស់)ក៏កែដើម្បីខ្ញុំដែរ ព្រោះគាត់យល់ថាខ្ញុំម្ចាស់ពានហើយ មិនអាចមកឈរច្រៀងលើឆាកតូចដូចមុនទៀតទេ ហើយឥឡូវខ្ញុំយកបេះដូងទៅជួយគាត់ សងគុណគាត់ ព្រោះមេខ្ញុំធ្លាប់ជួយខ្ញុំច្រើនណាស់។ ពីមុនខ្ញុំទទួលបាន១៦០ដុល្លារពីគាត់ទេ ក្នុង១ខែ តែឥឡូវខ្ញុំទៅច្រៀងម្ដងៗអត់យកលុយទេ តែគាត់ចេះតែហុចរហូត…ម្ដង៥០(ដុល្លារ) ម្ដង១០០”។

ទោះជាយ៉ាងណា តារាចម្រៀងរូបនេះ មិនបានបង្ហើបពីតម្លៃខ្លួនច្រៀងនៅលើឆាកផ្សេងៗនោះទេ ប៉ុន្ដែលោកថាបើគិតតម្លៃខ្លួនពេញ គឺខុសគ្នាដាច់ពីលោកមិនទាន់ល្បីរាប់សិបដង។ ចំពោះសំណួរ ថាតើពេលលោកចេញច្រៀងក្រៅកម្មវិធីរបស់ហង្សមាសដែលលោកកំពុងជាប់កុងត្រានោះ អាចមានបញ្ហា ឬអត់? លោកឆ្លើយយ៉ាងខ្លីថា៖ “អត់មានបញ្ហាអីទេបង គេមានតែប្រាប់ឲ្យយើងចេះដឹងគុណ និងសងគុណថៅកែចាស់ ព្រោះខ្ញុំបានមកប៉ុននេះក៏ដោយសារគាត់ដែរ អីចឹងឆ្លៀតបាន ខ្ញុំបន្ដទៅជួយ"៕

ជិន សុភ័ក្ដ្រ

មតិយោបល់