• 2022-04-27 08:11:45
  • ព័ត៌មាន

សរុបរឿងអាស្រូវច្រើនបំផុតរបស់មិត្តប្រុស តារាចម្រៀង Rihanna

  • 2022-04-27 08:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

A$AP Rocky មិត្តប្រុសរបស់កំពូលតារាចម្រៀងស្រីមានជាងគេលើលោក Rihanna តារាប្រុសរូបនេះធ្លាប់មានប្រវត្តិជាប់គុកពីបទជួញដូរគ្រឿងញៀន។ តារារ៉េបប្រុសរូបនេះ ក៏ធ្លាប់ត្រូវបានចាប់ខ្លួនជាច្រើនលើកផងដែរ ពីបទវាយដំលើអ្នកដទៃ និងបង្កបញ្ហានៅ ទីសាធារណៈ។

A$AP Rocky ត្រូវប៉ូលិសចាប់ខ្លួននៅព្រលានយន្តហោះនៅថ្ងៃទី ២០ ខែមេសាពីបទឃាតកម្មបាញ់សម្លាប់បុរសម្នាក់កាលពីឆ្នាំ២០២១។ ប្រភពពី Us Weekly បានឱ្យដឹងថា Rihanna មានការតានតឹងយ៉ាងខ្លាំងនៅពេលដែលភាពអវិជ្ជ មាននៅតែបន្តកើតមាន ស្របពេលនាងកំពុងពពោះកូនក្នុងផ្ទៃកាន់តែធំ។ តារាចម្រៀងរូបនេះចង់ផ្ដោតលើការថែទាំការមានផ្ទៃពោះ និងកុំឱ្យខ្លួនឯងមានអារម្មណ៍ធុញថប់ពេក។

សម្រាប់ A$AP Rocky មិនមែនជាលើកទីមួយទេដែលតារារ៉េបប្រុសរូបនេះត្រូវបានចាប់ខ្លួនក្នុងរឿងផ្លូវច្បាប់ទាក់ទងនឹងរឿងអាស្រូវជាច្រើន។ យោងតាម SCMP ឱ្យដឹងថាកាលកុមារភាព A$AP Rocky មានបញ្ហាអាក្រក់ជាច្រើន ដែលប៉ះពាល់ដល់លោកយ៉ាងខ្លាំងហើយ A$AP Rocky ត្រូវបានចាប់ខ្លួនម្តងហើយម្តងទៀតពីបទបង្កបញ្ហានៅតាមទីសាធារណៈ។

កាលពីបីឆ្នាំមុន A$AP Rocky ត្រូវបានចាប់ខ្លួន និងឃុំខ្លួនរយៈពេលបីសប្ដាហ៍ នៅប្រទេសស៊ុយអែតពី បទរំលោភបំពាន អំឡុងពេលដើរលេងក្នុងប្រទេសស៊ុយអែត តារាចម្រៀងប្រុស និងសមាជិកក្រុមពីរនាក់ផ្សេងបានឈ្លោះប្រកែកគ្នា។

ក្នុងរយៈពេលជាច្រើនឆ្នាំនៃសកម្មភាពសិល្បៈ A$AP បានជួបបញ្ហាជាច្រើនដងជាមួយដៃគូការងារ។ ក្នុងឆ្នាំ ២០១៥ តារារ៉េបប្រុសនេះត្រូវបានប្តឹងដោយអតីតអ្នកគ្រប់គ្រងរបស់គាត់គឺ Geno Sims ពីបទរំលោភលើកិច្ចសន្យា។ រឿងអាស្រូវមួយទៀតដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះគឺថា A$AP ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងលួចនៅក្នុងទីក្រុងញូវយ៉កក្នុងឆ្នាំ ២០១២។

កាលពី Rocky មានអាយុ ១២ឆ្នាំ ឪពុករបស់គាត់ត្រូវបានជាប់គុកពីបទជួញដូរគ្រឿងញៀន។ មួយឆ្នាំក្រោយមកប្អូនប្រុសរបស់តារាចម្រៀងប្រុសរូបនេះបានស្លាប់ដោយសារគាត់ត្រូវមនុស្សធ្វើសកម្មភាពជួញដូរគ្រឿងញៀនសម្លាប់។

ដោយសារភាពក្រីក្រ Rocky ត្រូវជាប់គុកពីបទជួញដូរគ្រឿងញៀន តារាចម្រៀងប្រុសរូបនេះត្រូវបានឃុំខ្លួនរយៈពេលពីរសប្តាហ៍នៅក្នុងជំរំកែខ្លួនមួយនៅលើកោះ Rikers៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់