• 2022-04-28 04:40:25
  • ព័ត៌មាន

គូស្នេហ៍ Song-Song លែងគ្នា ៣ឆ្នាំហើយ តែឪពុក Joongki នៅតែរក្សាទុករបស់ពិសេសពីអតីតកូនប្រសារ

  • 2022-04-28 04:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្តបាន​ជ្រាប​ស្រាប់ហើយថា Song Joong Ki និង Song Hye Kyo ធ្លាប់ជា​គូស្នេហ៍មាសប្រចាំវិស័យ​សិល្បៈកូរ៉េ ចាប់តាំងពី​ថ្ងៃដែល​ព័ត៌មាន​បញ្ជាក់​ថាពួកគេ​ជា​គូស្នេហ៍ពិត និង​រហូត​ដល់ថ្ងៃបែក។ ទោះជាយ៉ាងណាឈ្មោះជាគូស្នេហ៍របស់ពួកគេ​នៅតែ​បន្សល់ពេញបណ្ដាញសង្គមជានិច្ច។

ដោយឡែក​ ទើប​តែថ្មីៗនេះ​ ក្រុមអ្នកគាំទ្របាន​ទៅ​លេង​ផ្ទះឪពុកម្ដាយរបស់ Song Joong Ko ដែល​ស្ថិតក្នុង​ស្រុក Daejeon និងបាន​ប្រទះឃើញរបស់សំខាន់ៗមួយចំនួន។ អ្នក​ដែល​បាន​ទៅ​ដល់ ពិតជា​ត្រូវ​បាន​ទទួល​ស្វាគមន៍រាក់ទាក់យ៉ាង​កក់ក្ដៅពីឪពុករបស់ Song Joong Ki។ ជាការពិត នៅក្នុងផ្ទះ គឺពេញ​ទៅដោយរូបភាព​របស់​កូន​ប្រុស ប៉ុន្តែអ្វី​ដែល​ធ្វើឲ្យគ្រប់គ្នា​ភ្ញាក់ផ្អើល​គឺ រូប​របស់​ Joong Ki និង Hye Kyo ដែល​ជា​រូបចេញពីឈុតមួយក្នុងរឿង «Descendants of the Sun»

ផ្អែក​តាម​មតិ​អ្នក​ប្រើបណ្ដាញអ៊ីនធើណិតបាន​ឲ្យដឹង​ថា​ ទំនាក់ទំនងរបស់ Song Hye Kyo និងអតីត​សាច់ថ្លៃមិនមែន​សោះកក្រោះដូចដែលពាក្យចចាមអារ៉ាម​បាន​លើកឡើងទេ។ ដូចឃើញស្រាប់ ទោះបី​ជា​កូនៗបែកគ្នា ក៏ឪពុកនៅតែរក្សារបស់ដែល​មាន​រូបអតីតកូនប្រសារក្នុងនោះដែរ។

លោកឪពុករូបនេះពិតជាស្រឡាញ់ Song Hye Kyo ណាស់ ហើយតែងហៅនាងថា «កូនប្រសារស្រីដ៏ស្រស់ស្អាត» ព្រម​ទាំង​ប្រាប់ឲ្យ​មិត្តភ័ក្តិគាំទ្រ​រឿង «Encounter» របស់​នាង​ទៀត។

ម្យ៉ាងវិញទៀត ក្រោយដំណឹងចែកផ្លូវត្រូវ​បាន​ផ្សព្វផ្សាយ លោកក៏បានបង្ហោះ​សារមួយដោយសរសេរថា៖ «សុំទោសសម្រាប់ដំណឹង​មួយនេះ! វាប្រៀបដូចជាគ្រប់យ៉ាង​ដែល​បាន​កើតឡើង គឺកើតដោយសារតែការធ្វេសប្រហែសរបស់ Song Joong Ki និងខ្លួន​ខ្ញុំ​ផ្ទាល់។ យើងនឹង​បញ្ចប់គ្រប់យ៉ាង​ដោយភាព​ស្មោះត្រង់ និង​ប្រកបដោយសន្តិវិធីបំផុត។ សូមលើកទឹក​ចិត្ត ណែនាំពួកយើងផង។ ជូនពរ​អ្នកទាំងអស់គ្នា​សុខសប្បាយ និងមានសុខភាពល្អ»៕

ប្រភព៖ Kenh14

មតិយោបល់
អត្ថបទពេញនិយម