- 2022-04-29 02:09:23
- ព័ត៌មាន
ផ្ដាំឲ្យនៅផ្ទះ ឆ្លៀតនឹក ទេព បូព្រឹក្ស ផង ប៉ុន្ដែមិនបានប៉ុន្មានផង ជីដេវីត ពោលពាក្យក្រេវក្រោធបែបនេះ
- 2022-04-29 02:09:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ដាំឲ្យនៅផ្ទះ ឆ្លៀតនឹក ទេព បូព្រឹក្ស ផង ប៉ុន្ដែមិនបានប៉ុន្មានផង ជីដេវីត ពោលពាក្យក្រេវក្រោធបែបនេះ
ចន្លោះមិនឃើញ
តារាចម្រៀង ងួន ចាន់ដេវីត ហៅG-devith បានធ្វើឲ្យមិត្ដសិល្បៈ ជាពិសេសអ្នកគាំទ្រភ្ញាក់ផ្អើលនៅសម្ដីក្រេវក្រោធរបស់លោកនៅព្រឹកថ្ងៃទី២៩ ខែមេសា នេះ។ សម្ដីនេះបានធ្វើឲ្យមានការងឿងឆ្ងល់ ថាតើជីដេវីត ប្រើចំពោះសង្សារ គឺអ្នកនាង ទេពបូព្រឹក្ស ដែលកំពុងចេញទៅកម្សាន្ដក្រៅប្រទេសតែម្នាក់ឯង ឬសំដៅដល់អ្នកណាផ្សេង។
តារាចម្រៀងរូបនេះ បានសរសេរពាក្យនេះដោយមិនបានភ្ជាប់រូបថតណាមួយសន្លឹកសោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា៖ “អញ ធុញណាស់ មែនតើ!”។ បន្ទាប់ពីបញ្ចេញនូវសម្ដីដែលគេឯងមិននឹកស្មាននេះ មានអ្នកគាំទ្រមួយចំនួនបានចូលComment សួរថាមានរឿងអ្វី? ប៉ុន្ដែគេមិនទាន់ឃើញលោកចូលឆ្លើយតបនៅឡើយទេ។
ជុំវិញបញ្ហានេះ មានអ្នកខ្លះយល់ថា ប្រហែលលោក បែកពីសង្សារយូរពេក លែងមានអ្នកឈ្លោះ ឬប្រឡែងលេង ទើបលោកកើតជាការថប់អារម្មណ៍ ហើយធ្លោយមាត់ពោលពាក្យពិបាកស្ដាប់ដូច្នេះ។
មុនចេញទៅទេសចរក្រៅប្រទេសរយៈពេលជាង១សប្ហាហ៍ ទេព បូព្រឹក្ស បានផ្ដាំឲ្យសង្សារមើលការខុសត្រូវការងារមួយចំនួន ព្រមទាំងផ្ដាំឲ្យឆ្លៀតពេលនឹកនាងផង។ ប៉ុន្ដែជំនួសដោយពាក្យនឹក ក៏ស្រាប់តែលេចនូវពាក្យបែបនេះទៅវិញ តែគេមិនដឹងថាលោកសំដៅលើអ្នកណានោះទេ៕
ប្រភព៖ Facebook G-devith