• 2022-04-29 08:50:00
  • ព័ត៌មាន

MV «That That» របស់តារា K-Pop ២ជំនាន់គឺ PSY ជាមួយ Suga ចេញហើយ ពិសេសលើសស្មាន

  • 2022-04-29 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទថ្មីរបស់ PSY មានចំណងជើងថា «That That» ដែល​ជា​ការ​សហការជាមួយនឹង​ Suga (BTS) បាន​ចេញជាផ្លូវការ​ហើយនៅវេលាម៉ោង ៤ រសៀល (ម៉ោងនៅកម្ពុជា)។

នេះជា​ស្នាដៃថ្មី​របស់ PSY បន្ទាប់​ពី​ស្ងាត់រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយតាមការ​សន្យា លោក​មិនធ្វើឲ្យអ្នកគាំទ្រទាំងឡាយមាន​ការខក​បំណង​ទេ។ អ្វី​គ្រប់យ៉ាង​ដែល​លោកបង្ហាញ​សុទ្ធសឹង​ជា​ការសម្រិតសម្រាំងជាពិសេស មិនមែន​លំៗទេ ព្រោះ​នេះ​ក៏ចាត់ទុកថា​ជាការតបស្នង​នូវការទន្តឹង​រង់ចាំរបស់អ្នកគាំទ្រ​ទាំងអស់រយៈពេល​ដ៏យូរឆ្នាំដែរ។

ងាក​មក​វីដេអូបទ​ចម្រៀង​វិញ គឺពេញ​ទៅដោយថាមពល និង​ភាព​សប្បាយរីករាយ បាន​ទស្សនាហើយពិតជា​រសាយអារម្មណ៍ហ្មងសៅ ព្រោះ​ក្នុងវីដេអូមាន​កំពូលតារា K-Pop លំដាប់ Legend ដល់ទៅ ២ នាក់ មាន​ PSY និង Suga (BTS)

កុំរំលងវីដេអូខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់