• 2022-04-29 09:31:48
  • ព័ត៌មាន

ប៉ូលិសរកឃើញកាំភ្លើងច្រើនប្រភេទ ពេលឆែកឆេរផ្ទះមិត្តប្រុស Rihanna

  • 2022-04-29 09:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ ប្រភពពីបរទេសបានឱ្យថា ប៉ូលិសបានរកឃើញ និងរឹបអូសកាំភ្លើងជាច្រើនប្រភេទនៅ ពេលឆែកឆេរផ្ទះរបស់តារាចម្រៀងរ៉េប A$AP Rocky មិត្តប្រុសតារាចម្រៀងល្បីឈ្មោះ Rihanna

បច្ចុប្បន្ននេះ អាជ្ញាធរកំពុងបន្តធ្វើការស៊ើបអង្កេតដើម្បីកំណត់ពីប្រភពដើមនៃអាវុធខាងលើ ឱ្យដឹងថាតើពួកគេមកពីណា នរណាទិញពួកគេ ឬមានពាក់ព័ន្ធនឹងការលួចអ្វី។ ដោយឡែក A$AP Rocky ត្រូវបាន ដោះលែងឱ្យនៅក្រៅឃុំសិន ដើម្បីឱ្យប៉ូលីសនឹងបន្តស៊ើបអង្កេតការបាញ់ប្រហារនៅឆ្នាំ២០២១។

រម្លឹកផងដែរថា A$AP Rocky មិត្តប្រុសរបស់ Rihanna គឺជាជនសង្ស័យក្នុងការបាញ់ប្រហារដែល បណ្តាលឲ្យមនុស្សម្នាក់រងរបួស និងស្លាប់ ដែលបានកើត ឡើងនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ មិនទាន់មានការ សន្និដ្ឋានថាតើ A$AP Rocky ជាប់ពាក់ព័ន្ធជាមួយកាំភ្លើងនោះឬអត់នោះទេ រងចាំការស្រាវជ្រាវបញ្ជាក់ពីប៉ូលិស៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់