
- 2022-05-02 00:02:44
- ព័ត៌មាន
ទើបសាទរ ព្រាប សុវត្ថិថ្មីៗ ពេលនេះ ហេង ឡុង ឡើងងារជា «ឧកញ៉ា» ដែរហើយ
- 2022-05-02 00:02:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបសាទរ ព្រាប សុវត្ថិថ្មីៗ ពេលនេះ ហេង ឡុង ឡើងងារជា «ឧកញ៉ា» ដែរហើយ
ចន្លោះមិនឃើញ
កាលពីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២ មហាជនទូទាំងប្រទេសមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយទទួលដំណឹងថា តារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» ដោយក្នុងនោះមានការសាទរជាច្រើនពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តសិល្បករ-សិល្បការិនី រួមមានលោក ហេង ឡុង ដែរ។
ដោយឡែក ឈានចូលដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំដដែល គ្រប់គ្នាមានការភ្ញាក់ផ្អើលជាថ្មី ព្រោះមានសេចក្ដីប្រកាសចេញមកដែរថា លោក ហេង ឡុង ក៏ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រទានងារជា «ឧកញ៉ា» ដែរ។
បើគិតរាប់ទាំង ហេង ឡុង មានតារាប្រុស ៤នាក់ហើយ ដែលបានឡើងជា ឧកញ៉ា ក្នុងរួមមាន ឧកញ៉ា ឡេង ណាវ៉ាត្រា, ឧកញ៉ា ខេមរៈ សិរីមន្ត និង ឧកញ៉ា ព្រាប សុវត្ថិ៕