• 2022-05-02 00:41:49
  • ព័ត៌មាន

ទោះខ្សត់ការ Promote ដ៏សោះកក្រោះ ក៏«Still Life» របស់ BIGBANG អាចដណ្ដើមជ័យជម្នះអស្ចារ្យបានដែរ

  • 2022-05-02 00:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BIGBANG បាន​ចេញបទ​ថ្មី១បទ ជា​លើកដំបូង​ក្រោយ​បាត់មុខរយៈពេល​ ៤ឆ្នាំ គឺ​បទ «Still Life» កាល​ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ហើយភ្លាមៗបទ​នេះ​អាច​ហក់ឡើងកាន់កាប់តំណែងកំពូលៗជាច្រើនលើតារាងបទចម្រៀងល្បីៗ។

បច្ចុប្បន្ន «Still Life» បាន​អង្គុយគ្រងតំណែងយ៉ាងរំភើយនៅលេខ ១ លើតារាងបទចម្រៀងកំពូល TOP 100 របស់ Melon និងលេខ ២ នៅលើតារាង Gaon ក្នុងប្រទេសកូរ៉េ។ បទ​នេះ​ពិតជា​ទទួល​បានភាពជោគជ័យ​ខ្លាំង​ ប៉ុន្តែ​ក្រុម​មិន​បាន​ចេញPromote (ផ្សព្វផ្សាយ) ឡើយ មានន័យ​ថា​ស្ងាត់តែម្ដង។ ទោះជាមិនបាន​ចេញ Promote ដូចបទមុនៗ ប៉ុន្តែពួកគេ​នៅតែខ្លាំង មានន័យ​ថា​ មានសមត្ថភាព​ឈានដល់កាន់កាប់​ជោគជ័យធំយ៉ាងអស្ចារ្យ។

ប្រការនេះ​បាន​ធ្វើឲ្យអ្នកគាំទ្រនឹកឃើញដល់កាល​ពីឆ្នាំ ២០០៧ នៅថ្ងៃទៅ០៧ ខែកញ្ញា នៅពេល​ BIGBANG ឈ្នះពានពីកម្មវិធី Inkigayo លើកដំបូង ដោយពេល​នោះ​ក្រុម​បាន​យកឈ្នះ​ FTIsland. Hyesung (SHINHWA), Yangpa និង Lee Seung Gi តាម​រយៈបទ «Lie»។ វា​មាន​រយៈពេល​ ១៥ឆ្នាំ ហើយ ហើយក្រុមអាច​ធ្វើរឿងអស្ចារ្យនេះ​ (ឈ្នះ) បាន​គ្រប់ ១០០ដង ពីកម្មវិធីនេះ​ហើយ។

អ្នកគាំទ្រ (VIP) ក៏បាន​អបអរសាទរ នូវ​សមិទ្ធិផលពិសេសនេះ​រួមគ្នាលើ Twitter ហើយគ្រប់គ្នាគ្មាន​ថ្ងៃភ្លេច​បាន​ទេ​ នូវអ្វី​ដែល​ក្រុមបាន​ខិតខំ​កន្លងមកនេះ៕

ប្រភព៖ Koreaboo

មតិយោបល់
អត្ថបទពេញនិយម