
- ច័ន្ទ, 2 ឧសភា 2022 00:58
- ព័ត៌មាន
ម្នាក់ឯងមែន តែខ្លាំង! Jackson នឹងចូលរួមកម្មវិធី «The Kelly Clarkson Show»
- ច័ន្ទ, 2 ឧសភា 2022 00:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្នាក់ឯងមែន តែខ្លាំង! Jackson នឹងចូលរួមកម្មវិធី «The Kelly Clarkson Show»
ចន្លោះមិនឃើញ
Jackson Wang (GOT7) នឹងបង្ហាញមុខជាពិសេសក្នុងកម្មវិធីប៉ុស្តិ៍ NBC របស់តារាចម្រៀងអាមេរិក Kelly Clarkson គឺ The Kelly Clarkson Show ក្នុងពេលឆាប់ៗ។
រម្លឹកដែរថា Jackson បានចូលរួមក្នុងកម្មវិធី The Late Late Show With James Corden កាលពីឆ្នាំ ២០១៩ ក្នុងនាមជាតារាទោល ហើយនោះគឺជាពេលកម្របំផុតដែលតារាទោល K-Pop មានឱកាសត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះ។
តមកទៀត ថ្មីៗនេះ Jackson ក៏បានឡើងសម្ដែងក្នុងកម្មវិធី Coachella ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក ដើម្បី Promote បទថ្មី «Blow» របស់លោកដែរ។ ស្របពេលនៃដំណើរទៅកាន់ប្រទេសមហាអំណាចមួយនេះ លោកក៏បានចូលរួមក្នុងកម្មវិធី «The Kelly Clarkson Show» ដែរ ប៉ុន្តែជាការថតទុក ហើយវីដេអូផ្លូវការនឹងចេញនៅក្នុងពេលឆាប់ៗ។
យ៉ាងណាមិញ ចូលរួមកម្មវិធីពេលនោះ តារាប្រុសជនជាតិចិនរូបនេះ មិនឯកាទេ ព្រោះក៏មានការចូលរួមពីតារាសម្ដែង ផលិតករអាមេរិក Jake Johnson និង តារាកំប្លែងអាមេរិក Natasha Leggero ដែរ។
តាមការបញ្ជាក់កម្មវិធីនេះនឹងចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី០៤ ខែឧសភា ខាងមុខ៕