• 2022-05-02 02:37:09
  • ព័ត៌មាន

បើទប់អាចស្ទះ! PSY មិនសរសើរមិនបាននូវការខិតខំរបស់ BTS និង BLACKPINK រហូតឈានដល់ឆាកសកល

  • 2022-05-02 02:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះគ្រប់គ្នាទើប​តែ​បាន​ឃើញនូវការ​បង្ហាញរូបភាព វីដេអូ​ បទចម្រៀង​និងក្បាច់រាំថ្មី របស់​ PSY ចេញពីវីដេអូបទចម្រៀង «THAT THAT» ដែល​ក៏ជា​ការ​សហការផលិតរបស់ Suga (BTS) ដែរ។

ដូចការរំពឹង​ទុក កំពូលតារា​ចម្រៀងទាំង បាន​បង្កើតប្រវត្តិសាស្ត្រអស្ចារ្យថ្មី ព្រោះ​ការ​សហការរវាង​ពួកគេ​ពិតជា​ពេញ​ទៅដោយថាមពលពិតៗ មិនអាច​ឲ្យគ្រប់គ្នាអូសរំលងបាន​ឡើយ។

ជាការពិត តារាជើងចាស់ PSY បាន​ចូល​ក្នុងពិភពសិល្បៈតាំង​ពីឆ្នាំ ១៩៩៩ ហើយគ្រប់ពេល​ដែល​លោកបង្ហាញ​បទថ្មី លោកតែង​ធ្វើឲ្យសិស្សប្អូនជំនាន់ក្រោយស្ញប់ស្ញែង និងយកគំរូតាមជានិច្ច។ ទោះជាយ៉ាងណា ស្ថិតក្នុងវីដអូថ្មីៗនេះ PSY បាន​លើកឡើង​ថា​ ខ្លួន​តែងចង់ឲ្យតារាៗដែលជាសិស្សប្អូនទាំងអស់​មានអារម្មណ៍ស្រណុកចិត្ត ពេល​បាន​ធ្វើការជាមួយនឹង​លោក។

ជាក់ស្ដែងស្ថិតក្នុង​សន្និសីទកាសែត​នៃការបង្ហាញអាល់ប៊ុមថ្មីជា​ផ្លូវការ PSY បាន​លើកពីក្រុម K-Pop ២ក្រុម គឺ BTS និង BLACKPINK ដោយសរសើរចំៗថា៖ «អ្នកដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងនៅ​សហរដ្ឋអាមេរិក ដូចជា BTS និង BLACKPINK គឺជាសុទ្ធតែផ្ទុយពីខ្ញុំ។ សម្រាប់អ្នក​ដែលមានកេរ្តិ៍ឈ្មោះ ខ្ញុំ​គិតថា​ភាពស្ថិតស្ថេរ និង​ការ​បន្តដើរទៅមុខ គឺពិតជា​សំខាន់ ហើយខ្ញុំ​គិតថា​វាជារឿង​អស្ចារ្យបំផុត»។

ពេល​និយាយដល់ BTS តារា K-Pop ជើងចាស់រូបនេះ​បាន​បញ្ជាក់ថា BTS បាន​សម្រេច​បាន​នូវក្ដីសុបិនគ្មាន​ទីបញ្ចប់របស់លោក ហើយលោករីករាយបំផុត និង​មាន​មោទកភាពបំផុត ក៏ដូចជាតែង​ទះដៃសាទរមួយទំហឹងអស់ពីពោះចំពោះក្រុមនេះ។

បន្តទៀត PSY ថ្លែងដោយក្ដីរំភើបថា៖ «ខ្ញុំ​ឃើញថា​ BTS ពិតជា​ល្បីខ្លាំង​នៅ​ក្រៅប្រទេស ខ្ញុំពិតជាមានមោទកភាពចំពោះពួកគេណាស់ ហើយក៏គិតថាពួកគេពិតជា​ស័ក្តិសមសម្រាប់ការយកចិត្តទុកដាក់មួយនេះ​ណាស់។ ខ្ញុំគឺជាគំរូពិសេស​មួយនៃការជោគជ័យ ហើយ BTS ក៏ដូចគ្នាដែរ។ ម្យ៉ាងវិញទៀត វាប្រៀបដូចជាតារា​ដែលមនុស្សគ្រប់គ្នាមិន​ដែល​នឹក​ស្មាន​ថា​ទទួល​លទ្ធផលបែប​នេះ គឺ​ជាអ្នក​ដែល​មាន​បទពិសោធជោគជ័យអស្ចារ្យមិនធ្លាប់មានពីមុន»៕

ប្រភព៖ Koreaboo

មតិយោបល់