• 2022-05-02 03:05:10
  • ព័ត៌មាន

សាន ផានិត ឆ្លើយតបផាំងៗមិនសំចៃមាត់ទៅកាន់មិត្ត ក្រោយឃើញ ព្រាប សុវត្ថិ មានងារជា«ឧកញ៉ា»

  • 2022-05-02 03:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រោយឃើញ តារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារជា «ឧកញ៉ា» ស្រាប់តែមិត្តភក្ក័របស់លោក សាន ផានិត និយាយឲ្យលោកខំប្រឹងបន្ថែមទៀត ដើម្បីបានងារនិងគេដែរ ធ្វើឲ្យលោកនិយាយចំៗឆ្លើយតបទៅវិញ ផ្អើលអស់អ្នកគាំទ្រ។

លោក សាន ផានិត ឆ្លើយតបភ្លាមៗទៅកាន់មិត្តភក្ក័របស់ខ្លួននៅលើគណនីហ្វេសប៊ុក ខណៈមិត្តភក្ក័រូបនេះចង់ឲ្យលោក មានងារជា «ឧកញ៉ា» មួយរូបដែរ ដូចលោក ព្រាប សុវត្ថិ និង លោកខេមរៈសិរីមន្ត រហូតធ្វើឲ្យលោកឆ្លើយតបភ្លាមៗថា កុំគិតច្រើនពួកម៉ាក សំខាន់ ឯងដេកលក់ស្រួល គ្មានវិបត្តិគ្រួសារនិងបំណុល មានមុខរបរ មានសាលាល្អឲ្យកូនរៀន មានផ្ទះនៅ ប្រពន្ធចង់ទៅណាមានលុយទៅកន្លែងនោះ ប្រពន្ធស្លូតល្អឈរជាកម្លាំងចិត្ត អនុគ្រោះអធ្យាស្រ័យលើវិស័យសិល្បៈតារា មានទ្រព្យទុកឲ្យកូនសមរម្យ មានពេលដើរលម្ហែ។

ក្នុងនោះ លោក សាន ផានិត បានឲ្យដឹងថា លោកពិតជាអរគុណមិត្តភក្ក័របស់លោកណាស់ដែលបានបារម្ភ ដែលយករូបលោកទៅប្រៀបធៀបជាមួយអធិរាជសំឡេងពេជ្រ បើនិយាយទៅជីវិតសិល្បៈមិនទៀងទាត់ទេ។ តារាចម្រៀងរូបនេះបានបន្ថែមទៀតថា លោកមិនដែលសោះឡើយដែលប្រាថ្នាយកវាជាឈ្នាន់ធ្វើឧកញ៉ា គ្មានឡើយសូម្បីតែស្រមៃ គឺមានត្រឹមតែក្តីស្រមៃចុងក្រោយនោះគឺ ការមានហាងប្រែនក្បាលគីបបួនដប់ទៀតនៅពេលខាងមុខ គឺអស្ចារ្យពេកហើយ។

គ្រាន់តែម្ចាស់បទ«ជាប់រវល់»រូបនេះផុសបែបនេះ ស្រាប់តែអ្នកគាំទ្រជាច្រើន គាំទ្រសម្តីរបស់លោក និងជូនពរថែមទៀតផង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់