• 2022-05-02 03:09:12
  • ព័ត៌មាន

ចចាមអារ៉ាមស្នេហា Haechan (NCT) និង Ryujin (ITZY) ស្ងាត់បានមួយដង្ហើម ឥលូវឆេះឆួលទៀតហើយ

  • 2022-05-02 03:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ស្នេហា​របស់ Haechan (NCT) និង Ryujin (ITZY) បាន​វិល​មក​វិញ​សាជាថ្មី​ហើយ ក្រោយស្ងាត់មិនបាន​ប៉ុន្មានផង។

នៅ​លើ​បណ្ដាញអ៊ីនធើណិត អ្នកប្រើបណ្ដាញសង្គម​ម្នាក់​បាន​លើកឡើងថា​ សត្វចិញ្ចឹម​របស់ Ryujin និង Haechan មាន​ឈ្មោះ​ដូចគ្នា។ Ryujin មានឆ្មា ២ ក្បាលឈ្មោះ Byul និង Dal ដែល​មាន​ន័យថា​ «ផ្កាយ» និង «ព្រះច័ន្ទ»

ស្របពេល​ ឆ្កែរបស់ Haechan វិញ​មាន​ឈ្មោះថា Woojoo មានន័យថា​ «ចក្រវាល»។​

អ្នកប្រើបណ្ដាញសង្គម​ បាន​លើកឡើងថា​ អត្ថន័យ​នៃឈ្មោះ​ស្រដៀងគ្នាទាំងនេះ​ ហាក់ដូចជាចៃដន្យពេក​ហើយ។ ខ្លះទៀតបាន​លើកមតិដែរថា៖

  • «គួរឲ្យសង្ស័យណាស់ សូម្បីតែឃើញបែបនេះក៏ពិតមែន ពិសេសតាំងពីពេលដែល Haechan ភ្លាត់ស្នៀត​ឲ្យគេឃើញថា​ លោកបាន Subscribe គណនី ITZY លើ V App ដូច្នេះអាច​ជា​រឿងពិតដែលថាពួកគេកំពុងទាក់ទងស្នេហានឹងគ្នា»

  • «អាច​ប្រហែលពួកគេ​ចង់ឲ្យគ្រប់គ្នាដឹង​ដោយប្រយោលថា ពួកគេ​កំពុង​មាន​ស្នេហានឹងគ្នា គ្រាន់តែមិនទម្លាយ»

  • «តើពួកគេកំពុង​សប្បាយ​ចិត្តដែលព្រលយតម្រុយស្នេហា ហើយលេងសើចជាមួយ Fan មែន? ហេតុអ្វី​មិនបង្ហាញ​ហ្មងទៅ?»

ទោះជាយ៉ាងណា ទាំងនេះ​គ្រាន់តែជា​ការ​លើកឡើងបែប​សង្ស័យ​របស់​មហាជន​ប៉ុណ្ណោះ ព្រោះ​មិនមែន​ទើបជាលើកទី ១ ទេ ដែល​ពួកគេជាប់ពាក់ព័ន្ធ​នឹងករណីទាក់ទងស្នេហាជាមួយគ្នា។ ចំណែក​ការពិតយ៉ាងណា ផលិតកម្មដែល​គ្រប់គ្រងពួកគេ (SM និង JYP) មិនទាន់មាន​ការលាន់មាត់អ្វីនៅឡើយ៕

ប្រភព៖ Allkpop

មតិយោបល់