• 2022-05-03 06:42:32
  • ព័ត៌មាន

រឿងគួរដឹង! បន្ទាប់ពី ឧកញ៉ា ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត តើតារាប្រុសណាទៀត កំពុងកាន់ជំនួញធំៗក្នុងដៃ?

  • 2022-05-03 06:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​មហាជន​ពិតជា​មាន​ការភ្ញាក់ផ្អើល​ ព្រោះ​ភ្លាមៗតារា​ចម្រៀងប្រុស ២ រូប គឺតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ឡើងកូដ​ខ្លាំងក្នុងវិស័យ​ជំនួញ រហូត​ពេល​នេះ​ ទទួល​បាន​ងារ​ដ៏ខ្ពស់ខ្ពស់ ឋានៈ «ឧកញ៉ា» ទៀតផង។

ក្រោយមាន​ការ​ប្រកាសភ្លាមៗនេះ​ដែរ គ្រប់គ្នាក៏ស្រាប់តែនឹក​ដល់តារា​ប្រុសផ្សេង​ទៀត ដែល​កំពុង​ខ្នះខ្នែង និង​ចូលប្រឡូក​ពេញ​ទំហឹង​នឹង​វិស័យ​អចលនទ្រព្យ ក៏ដូចជាជំនួញផ្សេង​ទៀត ដែលសុទ្ធតែចាយទុនធំៗ មិនមែនលំៗឡើយ។ តារាប្រុសទាំងនោះរួមមាន៖

១. តារាចម្រៀង ឆាយ វីរៈយុទ្ធ

លោក​មាន​ជំនួញ​ច្រើន​ណាស់ក្នុង​ដៃ ក្រៅពីការងារជា​តារាចម្រៀង ដោយ​លោក​ក៏ជា​អ្នកជំនួញ​ម្នាក់ដែល​មាន​គម្រោងលក់ផ្ទះវីឡាផងដែរ។

២. តារាកំប្លែង/ចម្រៀង ពែក​ មី

មានកំណើតកើតជាចេញពីគ្រួសារកសិករ នាយ ពែកមី ច្បាស់ជា​ដឹងច្បាស់ពីទុក្ខលំបាកជា​ច្រើន ហើយលោកក៏បាន​ឆ្លងកាត់ឧបសគ្គជាច្រើនដែរ ទម្រាំមានបានដូចថ្ងៃនេះ។ ក្រោយល្បី​ឈ្មោះពីអាជីពសិល្បៈ ពែកមី ក៏កាន់តែបោះជំហានបន្តទៀត ឈោងទៅចាប់វិស័យជំនួញ ដោយក្រៅពីអង្គុយ Live លក់ផលិតផលសម្រស់ធម្មជាតិ តារាកំប្លែងរូបនេះ​ក៏មាន​ការងារក្នុងវិស័យអចលនទ្រព្យដែរ។

៣. តារាចម្រៀង ខាន់ ជែមស៍

លោកឪពុកកូន ៤ រូបនេះ​ ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​ បុរសដែល​ខ្នះខ្នែង​ណាស់​ក្នុង​ការ​ស្វែង​រក​លុយ​ចិញ្ចឹមគ្រួសារ និង​ចង់ឲ្យកូនៗ​រស់នៅ​បាន​ស្រួល កុំ​ឲ្យពិបាក​ដូចខ្លួន​កាល​ពីក្មេង។ តាមព័ត៌មាន ក្រៅពីមាន ជំនួញនាំចូលធុងបាសពីបរទេស ដោយមាន​ការគាំទ្រ​ពីមហាជន ក៏ដូចជាមិត្តសិល្បករជា​ច្រើន។ បន្ថែម​ពីលើនេះ​ លោក​ក៏មានឈ្មោះ​ក្នុងវិស័យអចលនទ្រព្យ (រួមមាន ដីឡូត៍​និងផ្ទះល្វែង) ដែរ។

៤. តារាចម្រៀង កែវ វាសនា

លោកបាន​ចាប់ដៃជាមួយនឹង​ភរិយាបើកក្រុមហ៊ុន​គ្រឿង​សម្អាង​របស់​ខ្លួន​ ដោយ​បាន​ចាយទុន​ប្រមាណ ២០ម៉ឺនដុល្លារ។ ក្រុមហ៊ុន​របស់​តារា​ចម្រៀង​ល្បី​រូបនេះ​មាន​ឈ្មោះ​ថា Chy Chy lim Cambodia Co.,Ltd និងកាក់កបខ្លាំងបំផុត ទល់សព្វថ្ងៃនេះ។

៥. តារាចម្រៀង ឆន សុវណ្ណរាជ

ទោះបីមិនទាន់​មាន​គូដូចគេ ប៉ុន្តែតារា​ប្រុសរូបនេះ​មិនទុកពេលអត់ប្រយោជន៍ទេ ដោយបាន​បង្កើតការងារ ដើម្បី​អាចរកចំណូល​បាន​ច្រើនពីលើ​ការងារសិល្បៈ។ ដូចប្រិយមិត្តបាន​ជ្រាប​ស្រាប់ថា លោក​បាន​រួមការងារជាមួយនឹង​ក្រុមហ៊ុន សម្រស់ធម្មជាតិ ហើយក៏ឆ្លៀតខ្លួនចូលវិស័យអចលនទ្រព្យដែរ។

៦. តារាសម្ដែង ថមមី

ស្វាមីរបស់តារា​ចម្រៀង សួស វីហ្សា ក៏ជា​កំពូលអ្នករកលុយដែរ។ ទាន់ខ្លួននៅក្មេងមាន​កម្លាំងខ្លាំង ថមមី និងភរិយាបានបោះទុនជាបន្តបន្ទាប់​ក្នុងរបររកស៊ីផ្ទាល់ខ្លួនជាច្រើនមុខ ហើយលោកក៏មិនខុសពីតារាប្រុសល្បីឈ្មោះផ្សេងទៀតដែរ ដោយបានបើកគម្រោងដីឡូតិ៍លំនៅដ្ឋានធម្មជាតិ ថមមី-វីសា ដែរ។ ​ ៧. តារាចម្រៀង ឃុំ ប៉ុណ្ណាដែត

លោក​និងភរិយា គឺអ្នកនាង យក់ ថិតរដ្ឋា ក៏ជា​អ្នកជំនួញក្នុង​វិស័យ អចលនទ្រព្យដែរ ដែល​រួមមានទាំងគម្រោងផ្ទះល្វែង ក៏ដូចជាដីឡូត៍។

៨. តារាចម្រៀង អ៊ីណូ

ការងារសិល្បៈមួយមុខមិនទាន់គ្រប់គ្រាន់សម្រាប់ តារាចម្រៀងថ្គាមខ្លារូបនេះទេ ដូច្នេះ​លោក​ក៏បាន​ចាប់យកការងារជា​អ្នកជំនួញ រួមមានបើកឃ្លាំងលក់ឡាន លក់សម្លៀកបំពាក់ ហាងកាហ្វេ​និងថែម​ទាំងហ៊ានបោះទុនបើកគម្រោងលក់ដីឡូត៍ទៀត។

៩. តារាចម្រៀង ខេម

លោកក៏ជា​តារា​ប្រុស​ដែលតស៊ូពុះពារខ្លាំង​ដែរក្នុង​ជីវិតនេះ រហូត​បច្ចុប្បន្ន​មានជីវិតដ៏ល្អរុងរឿង។ តាមព័ត៌មាន​ចុះផ្សាយ​កន្លងមក ខេម ក៏ជាម្ចាស់ភោជនីយដ្ឋានមួយ​កន្លែងដែរ មានឈ្មោះ​ថា​ "T&Y" ដែលនៅទល់មុខវត្តសំរោងអណ្ដែត រាជធានីភ្នំពេញ៕

មតិយោបល់