• 2022-05-03 06:55:11
  • ព័ត៌មាន

Heo Sung Tae ផ្អាកទទួលការងារ ដោយសារតែរឿង Squid Game ធ្វើឱ្យលោកកើតជំងឺ

  • 2022-05-03 06:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងកូរ៉េខាងត្បូង Heo Sung Tae បាននិយាយក្នុងបទសម្ភាសន៍មួយថាលោកមានការលំបាកក្នុងការទំនាក់ទំនងក្នុងសង្គម ចាប់តាំងពីសម្ដែងរឿង "Squid Game"។

នៅរសៀលថ្ងៃទី២ ឧសភា ម្សិលមិញនេះ ក្នុងកម្មវិធីសម្ពោធរឿងភាគទូរទស្សន៍ KBS 2TV “ Bloody Heart ” តារាសម្ដែង Heo Sung Tae បង្ហើបប្រាប់ទៅកាន់មហាជនថាចាប់តាំងពីថតរឿង Squid Game ចប់លោកហាក់មានអារម្មណ៍លំបាក និងតានតឹងយ៉ាងខ្លាំងក្នុងការទំនាក់ទំនងនៅក្នុងសង្គម ពោលគឺលោកកើតជំងឺថប់បារម្មណ៍ ដែលរងឥទ្ធិពលពីរឿង Squid Game។

Heo Sung Tae បាននិយាយថា "បន្ទាប់ពី Squid Game ខ្ញុំចាប់ផ្តើមមានការភ័យខ្លាចក្នុងការ ទំនាក់ទំនងជាមួយមនុស្ស ដូច្នេះហើយខ្ញុំត្រូវលុបចោលការថតរឿងមួយចំនួន នៅពេលដែលមាន គេទាក់ទងការងារមកខ្ញុំ។ ប៉ុន្តែពេលនេះខ្ញុំហាក់ធូរស្បើយច្រើនបន្ទាប់ពីយកឈ្នះវា អរគុណចំពោះ ការណែនាំ និងការលើកទឹកចិត្តពីគ្រប់គ្នា។

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់
អត្ថបទពេញនិយម