• 2022-05-03 07:57:24
  • ព័ត៌មាន

Johnny សមាជិក NCT ជះរាងសង្ហាចូលរួមកម្មវិធី Met Gala ជាលើកដំបូង

  • 2022-05-03 07:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព Met Gala បានត្រឡប់មកវិញនៅក្នុងឆ្នាំនេះជាមួយនឹងប្រធានបទ "In America: Anthology of Fashion" ដែលមានការចូលរួមពីសំណាកហូលីវូដល្បីៗជាច្រើនដួង ក្នុងនោះក៏មាន វត្តតារាអាស៊ី Johnny ចូលរួមផងដែរ។

នៅឆ្នាំ២០២២នេះ សមាជិកក្រុម NCT លោក Johnny បានបង្ហាញខ្លួនជាផ្លូវការក្នុងកម្មវិធី Met Gala ក្នុងនាមជាសមាជិកដំបូងក្នុងក្រុមរបស់លោកដែលបានចូលរួមព្រឹត្តិការណ៍នេះ ដោយស្លៀកពាក់ឈុតរចនាដោយ Peter Do ពិតស្អាតសង្ហាយ៉ាងខ្លាំង។

នៅតាមផ្លូវចេញពីសណ្ឋាគារ The Mark Johnny បានស្វាគមន៍អ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ មុនពេលចូលរួមពិធីជប់លៀង នៅសារមន្ទីរ Metropolitan Museum of Art

ទស្សនាទិដ្ឋភាពក្នុងកម្មវិធី Met Gala លើកដំបូងរបស់ Johnny ដូចតទៅ៖

ប្រភព៖ Allkpop ប្រែសម្រួល៖ Kesor

មតិយោបល់