• 2022-05-04 02:34:18
  • ព័ត៌មាន

ចង់ខ្យល់ចាប់ ពេលដឹងថាសំបុត្រចូលមើលការប្រគំតន្ត្រី Justin Bieber នៅថៃឡើងថ្លៃជិតកន្លះសែនដុល្លារ

  • 2022-05-04 02:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ព័ត៌មាន​ចេញផ្សាយ​មកថា​ សំបុត្រចូលទស្សនាការប្រគំតន្ត្រីទេសចរណ៍របស់តារាចម្រៀងសញ្ជាតិ កាណាដា​ Justin Bieber ក្នុងប្រទេសថៃ ឆ្នាំ២០២២នេះ​ គឺត្រូវបាន​ដាក់លក់តាំងពីម៉ោង ១០ព្រឹក ថ្ងៃសុក្រ សប្ដាហ៍មុន។ អ្នក​រៀបចំ​ការ​ប្រគំតន្ត្រី​ម្នាក់ក៏បាន​លួចបង្ហើបថា​ សំបុត្រទាំងអស់ លក់ដាច់អស់ខ្ទេចនៅម៉ោង៣:៣០រសៀល នៅថ្ងៃដដែល។

អ្នកគាំទ្រ​បាន​ឈរតម្រង់ជួរគ្នា​នៅ ThaiTicketMajor Oulets យ៉ាងច្រើន ស្របពេលវិបសាយទិញសំបុត្រវិញក៏គាំងដែរ។ ប៉ុន្តែទោះជាយ៉ាងណា​នៅមាន​រឿងមួយដែល មហាជន​មួយចំនួន​ត្អូញត្អែរ ពេល​អ្នកគាំទ្រស្មោះស្ម័គ្ររបស់តារា​ប្រុសរូបនេះ (Beliebers) មាន​គំនិតសម្រុកទិញហើយ យកទៅ​លក់បន្តក្នុងតម្លៃថ្លៃមិនធម្មតា។

អ្នក​ប្រើ Twitter ម្នាក់​បាន​លើកឡើង​ថា​ ពួកគេ​បាន​លក់សំបុត្រ ២ សន្លឹក​ក្នុងតម្លៃ ២ ៥០០ ទៅ ៦ ៥០០បាត (ក្នុងមួយសន្លឹក)។

Live Nation ក៏បាន​ទាក់ទង​ទៅអ្នក​លក់បន្តរូបនេះ​ដែរ ដោយបាន​ព្រមាន មិនឲ្យលក់សំបុត្របន្ត ដើម្បីទទួលប្រយោជន៍បែបនេះ​ឡើយ។ Live Nation ក៏បាន​បញ្ជាក់​ដែរថា​ ខ្លួន​នឹង​រក្សាសិទ្ធិក្នុងការ​លុបចោល​សំបុត្រ​ដែលមិនមាន​ការព្រមាន ឬសងប្រាក់មកវិញ។

ទោះជាយ៉ាងណាការព្រមាននេះ​បរាជ័យទាំងស្រុង ព្រោះអ្នកធ្វើនៅតែធ្វើដដែល ហើយតម្លៃសំបុត្រកាន់តែហក់ឡើងកាន់តែខ្ពស់ដល់ទៅ ១ ៦២២ ២៨៣បាត (ខ្ទង់ ៤៨ ០០០ដុល្លារ)​ នៅលើវិបសាយ viagogo

ជាក់ស្ដែង​ តារាចម្រៀង Justin Biber នឹងធ្វើការប្រគំតន្ត្រីទេសចរណ៍ក្នុងទីក្រុងបាងកកប្រទេស​ថៃ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។

Justin នឹងជួបអ្នកគាំទ្រ​របស់ខ្លួនតាមរយៈព្រឹត្តិការណ៍ប្រគំតន្ត្រី​របស់ខ្លួននៅទីក្រុងកូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី), ប្រទេសសិង្ហបុរី, ទីក្រុងចាកាតា (ប្រទេសឥណ្ឌូនេស៊ី), ទីក្រុងណាកូយ៉ា, ទីក្រុង អូសាកា និងតូក្យូ (ប្រទេសជប៉ុន) និងតំបន់ជា​ច្រើនទៀត សរុប ៥ទ្វីប នៅជុំវិញពិភពលោក នៅឆ្នាំ ២០២២ និង ២០២៣

ប្រភព៖ asianews

មតិយោបល់
អត្ថបទពេញនិយម