• 2022-05-04 09:41:33
  • ព័ត៌មាន

ទើបទៅវៀតណាមសោះ ឥឡូវ គង់ ចាន់ស្រីមុំ នាំគ្រួសារទៅលេងថៃបន្តទៀត

  • 2022-05-04 09:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបទៅវៀតណាមមិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ពេលនេះ គង់ ចាន់ស្រីមុំ នាំគ្រួសារទៅលេងប្រទេសថៃបន្តទៀតយ៉ាងរំភើយ ក្រោយកូវិដ១៩ស្ងប់ស្ងាត់។

ពិធីការិនីហាយសូ គង់ ចាន់ស្រីមុំ បានធ្វើដំណើរទៅលេងក្រៅប្រទេសទៀតហើយ តែទៅម្តងនេះគឺទៅប្រទេសថៃ ដោយនាំទាំងគ្រួសារទៅផងដែរ ខណៈប្តីប្រពន្ធមួយគូរនេះទើបតែត្រឡប់មកពីដើរលេងនៅប្រទេសវៀតណាមថ្មីៗនេះ។តាមរយៈគណនីហ្វេសប៊ុករបស់តារាហាយសូ រូបនេះបានបង្ហាញរូបថតជាច្រើនសន្លឹកដោយបានបញ្ជាក់ថា នេះគឺជាលើកទី១ហើយសម្រាប់ការហោះហើរលើយន្តហោះ បន្ទាប់ពីកូវិដ១៩ត្រូវបានស្ងប់ស្ងាត់នៅឆ្នាំ២០២២នេះ។

ក្នុងនោះដែរអ្នកគាំទ្រជាច្រើននាំគ្នាចូលខមមិនជូនពរសម្រាប់ដំណើរកម្សាន្តលើកនេះ ប្រកបទៅដោយសុវត្ថភាពទាំងអស់គ្នាផងដែរ៕

បញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២២ ពិធីការិនីហាយសូ គង់ ចាន់ស្រីមុំ រួមទាំងគ្រួសារ បានធ្វើដំណើរទៅវៀតណាម ដើម្បីចំណាយពេលលម្ហែកម្សាន្ត ឲ្យស្រឡះចិត្ត ពិសេសតបស្នងនូវអ្វីដែលខ្លួនប្រឹងប្រែងរយៈពេលកន្លងមក ទាំងយប់ទាំងថ្ងៃមិនហ៊ានសម្រាកនោះទេ ទើបហ៊ានដើរលេងម្តងដោយដើរទិញទំនិញប្រេនៗល្បីៗជាច្រើនតាមចិត្តចង់ផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់