• 2022-05-05 02:40:24
  • ព័ត៌មាន

គាប់ចួនម៉្លេះ! គ្រួសារតារាហាយសូទាំង ២ដួង កំពុងរវល់ខ្លាំង តែឆ្លៀតបង្កើតក្ដីសុខនៅបាងកកដូចគ្នា

  • 2022-05-05 02:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារតារាសម្ដែង គង់ ច័ន្ទស្រីមុំ និងតារាចម្រៀង សួស វីសា កំពុងមានវត្ដមាននៅទីក្រុងបាងកក ប្រទេសថៃ។ ពួកគេបានបញ្ចេញរូបថត និងវីដេអូក្នុងដំណើរកម្សាន្ដ និងបេសកកម្មការងារនៅទីនោះជាបន្ដបន្ទាប់តាមបណ្ដាញសង្គម រហូតធ្វើឲ្យគេឯងចាប់ភ្លឹកថា អីក៏គាប់ជូនម្ល៉េះដែលគ្រួសារតារាហាយសូ និងមានកូនស្រីម្នាក់មួយចេញទៅបាងកកក្នុងដើមខែឧសភាដូចគ្នា។

សម្រាប់អ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមី ព្រមទាំងកូនស្រីម៉ូម៉ូ បានហោះពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដល់អាកាសយានដ្ឋានអន្ដរជាតិសុវណ្ណភូមិ ក្រុងបាងកកដោយសុវត្ថិភាពកាលពីព្រឹកមិញ។

គេនៅមិនទាន់ដឹងច្បាស់ ថាតើគ្រួសារតារារូបនេះ ទៅបាងកកក្នុងគោលបំណងតែទេសចរ ឬមានការងារអ្វីនៅទីនោះបន្ថែមទេ? ប៉ុន្ដែវាអាចជាដំណើរទេសចរច្រើនជាង ព្រោះគ្រួសារតារាមួយនេះ ទើបត្រឡប់មកពីកម្សាន្ដនៅប្រទេសវៀតណា ហើយក៏ឆ្លៀតទៅកម្សាន្ដនៅថៃបន្ដទៀតក្នុងពេលកូវីដ-១៩ ស្ងបស្ងាត់។

ចំណែកគ្រួសារតារាចម្រៀងស្រី សួស វីសា វិញ។ គេឃើញតែរូបនាង និងស្វាមីប៉ុណ្ណោះដែលកំពុងបំពេញការងារ និងឆ្លៀតដើរកម្សាន្ដនៅទីនោះផងដែរ។ ក្នុងពេលញ៉ាំអាហារបែបថៃ នៅទីក្រុងបាងកក អ្នកនាងក៏បានបង្ហើបរឿងការងារដែលនាងត្រូវបំពេញនៅទីនោះដែរ។ នោះ គឺក្រុមហ៊ុននាំចូល និងចែកចាយផលិតផលថែទាំសុខភាពឈ្មោះ “TSJJ”។

គេសង្កេតឃើញថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់គ្រួសារតារាហាយសូទាំងពីរនេះ បានបង្កើនសកម្មភាពរកស៊ី ហើយក៏ឆ្លៀតពេលកម្សាន្ដដើរកម្សាន្ដច្រើនដែរ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងលើគ្រួសារទាំងពីរ គឺជាគ្រួសារដែលមានសុភមង្គល់ និងរីកដុះដាលខ្លាំងផ្នែកជំនួញ បន្ថែមលើអាជីពសិល្បៈរបស់ពួកគេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់