• 2022-05-05 07:00:08
  • ព័ត៌មាន

បវរកញ្ញា អែម គុនថង មានសង្ឃឹមខ្ពស់ក្នុងការប្រកួតលើឆាកអន្តរជាតិ​ នាចុងខែនេះ

  • 2022-05-05 07:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាលំដាប់រងទី២នៃកញ្ញាឯកដ៏អស្ចារ្យកម្ពុជាឆ្នាំ២០២១ អែម គុនថង ត្រូវចេញទៅប្រកួតតំណាងឲ្យប្រទេសកម្ពុជានៅក្រៅប្រទេសនៅចុងខែនេះហើយ។

ក្រោយទទួលបានដំណឹងជាផ្លូវការចំពោះកញ្ញា ឯម គុនថង ដែលត្រូវតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Global 2022 នៅចុងខែ៥នេះហើយ ពោលគឺបវរកញ្ញារូបនេះនឹងចេញពីកម្ពុជានៅថ្ងៃទី៣០នេះហើយ ដើម្បីទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។

បើតាមការបញ្ជាក់ពីបវរកញ្ញា ឯម គុនថង បានប្រាប់ Sabay ថា សម្រាប់ការចេញទៅប្រកួតនៅពេលខាងមុខនេះ នាងបានត្រៀមខ្លួនរួចជាស្រេចទាំងការដើរ ការនិយាយ សម្លៀកបំពាក់ ទាំងឈុតតំណាងជាតិ គឺនាងបានត្រៀមរួចរាលហើយដែរ។ បវរកញ្ញារូបនេះ បានបន្ថែមទៀតថា ក្នុងការចាកចេញទៅប្រកួតលើកនេះ នាងសង្ឃឹម៧០ភាគរយ ព្រោះនាងជឿជាក់លើសមត្ថភាពដែលខ្លួនធ្លាប់មានបទពិសោធន៏កន្លងមកក្នុងការចេញទៅប្រកួតម្តងរួចមកហើយ។

រំលឹកផងដែរថា ស្រីស្អាតសំបុរស្រអែមស្រស់កញ្ញា ឯម គុនថង គឺជាកញ្ញាឯកផែនដីកម្ពុជាឆ្នាំ២០១៧ ដែលបានជាប់ជាជ័យលាភីលេខ២ ហើយបានតំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួត Miss Earth នៅឆ្នាំ២០១៧នៅប្រទេសហ្វីលីពីន។ ចំណែកឯឆ្នាំ២០២១នេះនាងបានប្រកួតបវរកញ្ញា Miss Grand cambodia ដោយជាប់ចំណាត់ថ្នាក់លេខ៣ ហើយក៏ខាងក្រុមហ៊ុនតម្រូវឲ្យនាងទៅប្រកួតជាបវរកញ្ញាMiss Global 2022 នាពេលខាងមុខនេះផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម