• 2022-05-09 02:41:00
  • ព័ត៌មាន

គេផ្សេងផុសរូបឱបថើបម៉ែ អាសូរតែ វី ឌីណែត បែរសែននំជូនម្តាយ

  • 2022-05-09 02:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេគ្រប់គ្នាផុសរូបជាមួយម្តាយយ៉ាងមានក្តីសុខ ចំណែក វី ឌីណែត ធ្លាប់តែទិញផ្កា ទិញនំ ជូនម៉ាកក្នុងថ្ងៃទិវាមាតា បែរជាថ្ងៃនេះសែននំជូនម្តាយជំនួសវិញ ធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តខ្លាំង។

ក្នុងថ្ងៃទិវាមាតា ក្នុងឆ្នាំ២០២២ ចំថ្ងៃទី០៨ ខែឧសភា នេះ តារាៗជាច្រើនបានបង្ហោះរូបភាពដែលបញ្ជាក់ពីក្តីស្រលាញ់ចំពោះអ្នកមានគុណរបស់ខ្លួន ដោយឡែកតែតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា វី ឌីណែត បែរជាសែននំជូនម្តាយជំនួសវិញ។តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់កញ្ញា វី ឌីណែត បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយ លោក ហួរ ឡាវី ដែលត្រូវជាប៉ា បានរៀបរាប់ឲ្យដឹងថា «ម៉ាក់ហា ម៉ាក់មានដឹងថាថ្ងៃនេះជាថ្ងៃអ្វីអត់? គឺទិវាបុណ្យមាតាអន្តរជាតិ ដែលកូនតែងទិញផ្កា ទិញនំ ជូនម៉ាក់ ថ្ងៃដែលកូនទាំងអស់គ្នាបានលុតជង្គង់ថ្វាយបង្គំម៉ាក់ ឱបថើបម៉ាក តែពេលនេះ កូនៗលែងបានឱបលែងបានថើបម៉ាក់ទៀតហើយ»។តាមរយៈរូបថតជាច្រើនសន្លឹកនេះ ឃើញថា លោក ហួរ ឡាវី ដែលត្រូវជាស្វាមីបាន មានទឹកមុខស្រពោន ស្រងូតស្រងាត់ ក្រៀមក្រំជាពន់ពេក ពេលដែលឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រលាញ់បែបនេះ។

តាមរយៈសំណេរដែលពោរពេញទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដែលមិនអាចកាត់ថ្លៃបាននេះ ធ្វើអ្នកលេងក្នុងបណ្តាញសង្គមជាច្រើនជាពិសេសអ្នកគាំទ្រ បានចូលខមមិន លើកទឹកចិត្តនិងយល់អារម្មណ៍នេះខ្លាំងណាស់ ដោយអ្នកខ្លះនិយាយថា មើលមុខលោកគ្រូ ក្រៀមក្រំណាស់ អាយដលអើយ នឹកម៉ាកហើយមើលទៅ ស៊ូៗណាចែ ចំណែកអ្នកខ្លះទៀតថា ស៊ូៗណាបងណែត៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម