• 2022-05-09 06:39:00
  • ព័ត៌មាន

ភ្ញាក់ផ្អើលខ្លាំង! ក្រោយលេចវត្តមានកូនស្រី នាយ កុយ មកប្រឡងចម្រៀង Cambodian Idol

  • 2022-05-09 06:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញវត្តមានកូនរបស់តារាកំប្លែងជើងចាស់លោក ជួង ជី ហៅនាយកុយ មានវត្តមាននៅលើឆាកប្រឡងចម្រៀងCambodian idol រដូវកាលទី៤។

ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញវត្តមានរបស់កូនស្រីលោក ជួង ជី ហៅនាយកុយ បានចូលប្រឡងចម្រៀងនៅលើឆាក Cambodian idol រដូវកាលទី៤ របស់ទូរទស្សន៏ហង្សមាស កាលពីយប់ថ្ងៃទី៨ ខែឧសភា ២០២២ រហូតមានការចែករំលែកតៗគ្នាយ៉ាងច្រើនចំពោះក្មេងស្រីដែលច្រៀងបានពីរោះលង្លន់លន្លោចតាមរយៈបទចម្រៀងដែលមានចំណងជើងថា «នឹកភូមិភ្នំធំ» ទាំងសម្រស់រូបរាងនិងសំឡេងដ៏ពីរោះក្នុងការបង្ហើរសំនៀងមួយបទនេះ ធ្វើឲ្យគណៈកម្មការទាំង៤ ពេញចិត្តរួមទាំងសរសើរនាងគ្រប់ៗគ្នាទៀតផង។

តាមរយៈវីដេអូចម្រៀងមួយបទនេះ ជី ស្រីណែត ដែលត្រូវជាកូនរបស់លោក ជួង ជី ហៅនាយកុយ បានឲ្យដឹងថា នាងមានប៉ាជាអ្នកសិល្បៈដែរដោយគាត់ជាអ្នកកំប្លែង ហើយពេលមកប្រឡងនេះ នាងមិនបានប្រាប់ប៉ារបស់នាងឲ្យដឹងនោះឡើយ។ ស្រីណែត បានបន្ថែមទៀតថា ប៉ារបស់នាងមិនដឹងថាកូនស្រីម្នាក់នេះចេះច្រៀងនោះទេ ព្រោះនាងមិនដែលច្រៀងឲ្យប៉ាដឹងទាល់តែសោះ ហើយចំពោះការឡើងច្រៀងលើកនេះនាងចង់ធ្វើឲ្យប៉ា ភ្ញាក់ផ្អើល ទោះបីថ្ងៃនេះនាងមិនបានប្រឡងជាប់ក៏ដោយក៏ស្រីណែតសប្បាយចិត្តដែរ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី