• 2022-05-10 03:10:38
  • ព័ត៌មាន

ជួយដោះបំណុល ផេនខេក ភ្លាម ចៅខ្មែរចាប់ផ្ដើមក្ដៅស្លឹកត្រចៀកជាមួយអ្នករិះគន់ម្នាក់

  • 2022-05-10 03:10:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលក់ឡេល្បីឈ្មោះតាមបណ្ដាញសង្គមឈ្មោះចៅខ្មែរ បានវេរលុយជាច្រើនតាមរយៈធនាគារ ABA ទៅគណនី ផេនខេក តាមការសន្យារបស់ខ្លួនហើយកាលពីយប់មិញ ដើម្បីសម្រួលដល់ការដោះបំណុល។ ចៅខ្មែរ បានបញ្ចេញសំឡេង ផេនខេក អគុណលោកនូវទឹកចិត្ដដ៏ល្អនេះ ប៉ុន្ដែលោកមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលបានជួយនោះទេ។

បន្ទាប់ពីវេរលុយជួយដល់ ផេនខេក ចៅខ្មែរអះអាងថា មានម្ចាស់គណនីហ្វេសប៊ុកម្នាក់ រិះគន់លោកថាជួយមនុស្សមិនបានការ ហើយម្ចាស់គណនីនោះក៏បានរិះគន់ខ្លាំងៗមកលើរូបលោកផ្ទាល់ដែរ។ ចៅខ្មែរ ចាត់ទុកអ្នករិះគន់នោះថា ពុំមានខួរគិតក្នុងនាមជាមនុស្ស ឃើញមនុស្សកំពុងតែលង់ទឹកហើយមិនជួយ។

ចៅខ្មែរបន្ដថា អ្វីដែលធ្វើឲ្យលោកប្រែពីមនុស្សធ្លាប់អន់ចិត្ដនឹងគ្នាតាមបណ្ដាញសង្គម ប្រែមកកើតចិត្ដអាណិត ហើយចង់ជួយ ផេនខេក បែបនេះ ក៏ដោយសារតែលោកធ្លាប់ជួបទុក្ខ និងក្រលំបាកដូចនាងដែរ។ ម្យ៉ាងលោកមើលឃើញថា មូលហេតុដែល ផេនខេក ផុងខ្លួនជំពាក់បំណុលគេដល់ថ្នាក់រើខ្លួនលែងរួចនេះ ក៏ព្រោះតែចង់បានស្វាមីម្នាក់ចេះផ្ដល់ភាពកក់ក្ដៅឲ្យខ្លួន ហើយចង់មានផ្ទះ និងមានឡានជិះនឹងគេប៉ុណ្ណោះ ប៉ុន្ដែអ្វីៗបានប្រែប្រួល ហើយបំណុលចេះតែកើន។

តារាសម្ដែងភេទទី៣ ផេនខេក ទើបទម្លាយរឿងខ្លួនជំពាក់លុយគេចំនួន១៥ម៉ឺនដុល្លារ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ហើយក៏មានអ្នកគាំទ្រច្រើនបានពោលពាក្យអាណិតនាង និងខ្លះបានសរសេរសារលើកទឹកចិត្ដទៀតផង។ ដោយឡែកចៅខ្មែរ និងស្វាមីដែលជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាវិញ បានពោលពាក្យអាណិត ហើយថែមទាំងផ្ដល់ថវិកា ដើម្បីជួយផេនខេក ទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម