/Moly2/tep3/627b29b56e7ef_1652238720_medium.jpg)
- 2022-05-11 03:17:26
- ព័ត៌មាន
មានរឿងអ្វី!សុខៗស្រាប់តែ បញ្ញា សិទ្ធ ដកខ្លួនចេញពីសិល្បៈរយៈពេលធំ
- 2022-05-11 03:17:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរឿងអ្វី!សុខៗស្រាប់តែ បញ្ញា សិទ្ធ ដកខ្លួនចេញពីសិល្បៈរយៈពេលធំ
ចន្លោះមិនឃើញ
ពិធីករនិងជាតារាសម្តែងលោក បញ្ញា សិទ្ធ មិនដឹងមានមូលហេតុអ្វីនោះទេ ស្រាប់តែសុខៗប្រកាសថា សុំដកខ្លួនចេញពីសិល្បៈមួយរយៈពេលធំ ធ្វើឲ្យអ្នកគាំទ្រឆ្ងល់គ្រប់គ្នា។
តាមរយៈសំណេរនៅលើគណនីហ្វេសប៊ុកតារាសម្តែងរាងខ្ពស់ស្រឡៈ បញ្ញា សិទ្ធ បានបញ្ជាក់ជាសារធារណៈថា ពេលនេះរូបលោក សូមដកខ្លួនចេញពីការថតនឹងសម្តែងក្នុងវិស័យសិល្បៈមួយរយៈធំ។ដោយលោកមិនបានបញ្ជាក់ថា លោកទៅណា រឺមានមូលហេតុអ្វីនោះទេ ដោគ្រាន់តែលោកបញ្ជាក់ប្រាប់ទៅអ្នកគាំទ្រ នឹងបណ្តាផលិតកម្មផ្សេងៗឲ្យបានដឹងផងដែរ។
តារាសម្តែងរាងខ្ពស់រូបនេះបានបញ្ជាក់បន្ថែមទៀតថា លោកនិងវិលចូលសិល្បៈវិញនៅពេលមួយដែលសមស្រប។ តាមរយៈនៃការប្រកាសជាបែបនេះលោកមិនបានបញ្ជាក់ប្រាប់ថា តើមូលហេតុអ្វីបានជាលោកសម្រាករយៈពេលធំបែបនេះទេ ហើយលោកទៅណា ធ្វើអ្វី ហើយវិលចូលថ្ងៃណាក៏មិនទាន់ប្រាកដនៅឡើយ ខណៈSabay ទាក់ទងទៅ តែលោកមិនទាន់ឆ្លើយតប៕