• 2022-05-11 05:12:14
  • ព័ត៌មាន

នៅមិនសុខ ចៅខ្មែរ ប្រកាសចង់ជួយ ផេន ខេក ជាលើកទី២ តែមានលក្ខខណ្ឌ

  • 2022-05-11 05:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយឃើញ ផេន ខេក កំពុងតែជួបទុក្ខរឿងបំណុលដោះស្រាយមិនទាន់ចេញ ស្រាប់តែ ចៅខ្មែរ ចេញមុខជួយសម្រួលបំណុលខ្លះដោយវេលុយតាមធនាគារ ABA ទៅគណនី ផេន ខេក រហូតមកដល់ថ្ងៃនេះ អ្នកលក់ឡេល្បីឈ្មោះរូបនេះហាក់នៅមិនសុខ ក៏ប្រកាស់ចេញមុខម្តងទៀតជាលើកទី២។

ក្រោយប្រកាសជួយដល់ ផេន ខេក ម្តងរួចមកហើយ ចៅ ខ្មែរ ដែលជាអ្នកលក់អនឡាញល្បីឈ្មោះតាមបណ្តាញសង្គម ហាក់មិនអស់ចិត្តក្នុងការជួយ ស្រាប់តែថ្ងៃនេះលោកបានប្រកាសនៅតាមបណ្តាញសង្គមថា លោកមកលើកនេះ ព្រោះចង់ជួយទៅដល់ ផេន ខេក ជាលើកទី២ តើមានអ្នកគាំទ្រអត់? ក្នុងការប្រកាសចង់ជួយជាលើកទី២នេះ ចៅ ខ្មែរ ក៏មានលក្ខខណ្ឌក្នុងការជួយដែរ ដោយឲ្យអ្នកគាំទ្រជួយបោះឆ្នោតដោយគ្រាន់តែបញ្ចាក់ថា បើអ្នកគាំទ្រ គ្រាន់តែចុចស៊ែរ១តែប៉ុណ្ណោះ តែបើមិនគាំទ្រចូលខមមិនថា ទេ (No)។

តាមរយៈការបោះឆ្នោតនេះ ចៅខ្មែរ ក៏បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា លោកធ្វើបែបនេះក៏ព្រោះតែមានមតិខ្លះធ្លាប់រិះគន់លោកថា ជួយមនុស្សមិនបានការ ទើបលោកសម្រេចចិត្តសួរយោបល់ទៅមហាជនវិញ ព្រោះកុំឲ្យថាជួយហើយ មានអ្នកមិនពេញចិត្ត។

តាមរយៈការជួយសម្រួលបំណុលខ្លះៗដែល ផេន ខេក កំពុងជួបទុក្ខនោះ ចៅ ខ្មែរ ក៏មិនបានបញ្ជាក់ទឹកលុយដែលត្រូវជួយនោះមានចំនួនប៉ុន្មានដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម