• 2022-05-11 07:29:36
  • ព័ត៌មាន

គិតគូរពីទុក្ខលំបាកប្រជាជន សុខ ពិសី បរិច្ចាគថវិកាមួយចំនួនតាមរយៈ កាកបាទក្រហមកម្ពុជា

  • 2022-05-11 07:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាមជាប្រជាជនខ្មែរ តារាចម្រៀង សុខ ពិសី មិនឈរឱបដៃមើលប្រជាជនរួមជាតិមានទុក្ខលំបាក តារាស្រីរូបនេះបានធ្វើការបរិច្ចាកទឹកប្រាក់មួយចំនួន ដើម្បីជួយសម្រួលទុក្ខបំបាក តាមរយៈ កាកបាទក្រហមកម្ពុជា។

ឆ្លៀតក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ បានចូលរួមចំណែកបរិច្ចាគថវិកាចំនួន ៣០០០ ដុល្លារ ជូនចំពោះ កាកបាទក្រហមកម្ពុជា ដោយបានសម្លឹងឃើញពីភាពខ្វះខាតរបស់បងប្អូនប្រជាពល រដ្ឋខ្មែរ ជាច្រើនគ្រួសារ ដែលកំពុងរងទុក្ខលំបាក ខ្វះខាតអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។

សុខ ពិសី រៀបរាប់យ៉ាងដូច្នេះ៖ “នាងខ្ញុំ សុខពិសី សូមចូលរួមបរិច្ចាគថវិកាចំនួន ៣000$ ជូនដល់ កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ2022 នាងខ្ញុំសង្ឃឹមថា ការចូលរួមចំណែករបស់នាងខ្ញុំ និង បានជួយសម្រាលទុក្ខលំបាក របស់បងប្អូន ទីទ័លក្របានមួយកំរិត ដោយក្ដីគោរព និងស្រលាញ់ ពីនាងខ្ញុំ សុខពិសី”។

បន្ទាប់ពីឃើញសន្ដានចិត្តដ៏ប្រពីរបស់ សុខ ពិសី មហាជន ជាពិសេសអ្នកគាំទ្រ បង្ហាញការគាំទ្រទង្វើរ ល្អ និងស្ញើចសរសើរចំពោះ ភក្ដីភាពរបស់កញ្ញាមានចំពោះប្រជាពលរដ្ឋក្នុងនាមជាខ្មែរដូចគ្នា៕

អត្ថបទ៖ Kesor

មតិយោបល់