- 2022-05-11 07:46:25
- ព័ត៌មាន
ប្រពន្ធ កែវ វាសនា ប្រកាសបានសម្រេចគោលដៅជីវិតជោគជ័យរួមគ្នា ដោយមិនមានបំណុលជាប់ខ្លួន
- 2022-05-11 07:46:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធ កែវ វាសនា ប្រកាសបានសម្រេចគោលដៅជីវិតជោគជ័យរួមគ្នា ដោយមិនមានបំណុលជាប់ខ្លួន
ចន្លោះមិនឃើញ
ភរិយារបស់លោក កែវ វាសនា បានសម្រេចគោលដៅជីវិតរួមគ្នាជាមួយស្វាមីបានយ៉ាងជោគជ័យគួរឲ្យសរសើរ ដោយមិនមានបំណុលនៅជាប់ខ្លួន។
ក្នុងថ្ងៃគំរប់ខួបអារពាហ៍ពិពាហ៍៧ឆ្នាំដែលអ្នកនាង លឹម សុគន្ធារី និងលោក កែវ វាសនា ចាប់ដៃគ្នារួមរស់ជាប្តីប្រព្ធរយៈពេលកន្លងមក ធ្វើឲ្យភរិយាដ៏ឆ្នើមរូបនេះ បានទម្លាយរឿងជីវិតតាមរយៈគណនីហ្វេសប៊ុក ដោយបានរៀបរាប់ការតស៊ូ ព្យាយាម គ្រប់ឧបសគ្គ ទាំងជម្នះជាមួយគ្រួសារ ជាមួយការរកស៊ី តូចធំទាំងឡាយ រហូតទទួលបានជោគជ័យដល់គោលដៅ ដែលខ្លួនចង់បានហើយ ដោយមិនមានជំពាក់បំណុលនរណាម្នាក់ឡើយ។
តាមសំណេរដ៏វែងអន្លាយនេះ ប្រពន្ធលោក កែវ វាសនា បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីចាប់ដៃគ្នារហូតមកដល់ពេលនេះ អ្នកទាំងពីបានសម្រេចគោលដៅដែលប៉ងរួមគ្នាហើយ ដោយមិនប៉ះពាល់ទ្រព្យខាងណានោះទេ។ អ្នកនាង លឹម សុគន្ធារីបានបន្ថែមថា ពេលនេះទោះបីជាប្តីប្រពន្ធរបស់អ្នកទាំងពីរមិនមែនជាសេដ្ឋីឬអ្នកមានស្តុកស្តមក៏ដោយ ក៏អ្នកទាំងពីរបានសម្រេចបំណងអស់ដែរ ក្នុងនោះរួមមាន កូនប្រុសស្រីដ៏គួរឲ្យស្រលាញ់ ដីផ្ទះផ្ទាល់ខ្លួនមានគាប់ចិត្ត មានឡានជិះដែលខ្លួនស្រលាញ់ មានសំភារៈដែលខ្លួនប្រើប្រាស់គ្រប់គ្រាន់ មានសមត្ថភាពក្នុងការចាយវាយគ្រប់គ្រាន់ មិនខ្វះមុខក្រោយ ហើយអ្វីដែលធំបំផុតនោះគឺ អ្នកទាំងពីរគ្មានបំណុលជាមួយនរណាម្នាក់ឡើយ។
ម្ចាស់ប្រេនដ៏ធំរូបនេះ បានបន្ថែមឲ្យដឹងទៀតថា ទម្រាំដល់ចំណុចនេះគឺមិនមែនជារឿងងាយស្រួលនោះទេ អ្នកទាំងពីរខំតស៊ូជាមួយគ្នាខ្លាំងណាស់៕