• 2022-05-12 04:13:48
  • ព័ត៌មាន

លទ្ធផលអួលណែន! YG ជួបវិបត្តិហិរញ្ញវត្ថុធ្លាក់ចុះយ៉ាងគំហុកគួរឲ្យបារម្ភនៅ ដើមឆ្នាំ ២០២២

  • 2022-05-12 04:13:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១១ ខែឧសភា ក្រុមហ៊ុន YG បានចេញផ្សាយនូវលទ្ធផល​នៃការលក់សរុបរបស់ខ្លួន បូកនឹងប្រាក់ចំណេញប្រតិបត្តិការសម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២២។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ បានបញ្ជាក់ថា ក្រុមហ៊ុន YG បានកត់ត្រាប្រាក់ចំណេញប្រតិបត្តិការចំនួន ៦,១ ពាន់លានវ៉ុន (ប្រហែល ៤ ៧៥០ ០០០ដុល្លារ) ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២។ នេះបង្ហាញពីការថយចុះ ៣៦ភាគរយ ធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ ២០២១

ទីភ្នាក់ងារ បានកត់ត្រាបរិមាណលក់សរុបចំនួន ៧៥,៥ ពាន់លានវ៉ុន (ប្រហែល ៥៨,៧៩០,០០០ ដុល្លារ) សម្រាប់ត្រីមាសនេះ ដោយការថយចុះ គឺមានចំនួន ២២,២ភាគរយ ធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ ២០២១។ ឯប្រាក់ចំណូលសុទ្ធរបស់ទីភ្នាក់ងារសម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២២ ត្រូវបានកត់ត្រានៅចំនួន ៥,៨ ពាន់លានវ៉ុន (ប្រហែល ៤ ៥២០ ០០០ដុល្លារ)

ការវិភាគលើរបាយការណ៍ ត្រីមាសទី ១ របស់ផលិតកម្ម YG បានបង្ហាញថា ការលក់អាល់ប៊ុមរបស់ក្រុម TREASURE បានរួមចំណែកដ៏ធំបំផុត នៅក្នុងការទទួលបាន ប្រាក់ចំណេញប្រតិបត្តិការសរុបនៃត្រីមាសនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែកង្វះការផ្សព្វផ្សាយរបស់តារាផ្សេងទៀតរបស់ YG ទើបក្រុមហ៊ុនត្រូវជួបប្រទះការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងច្រើន គួរឲ្យកត់សម្គាល់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២

ទន្ទឹមនឹងនេះ តារាឈានមុខគេរបស់ YG គឺ BLACKPINK ត្រូវបានគេរំពឹងថានឹងវិលមកវិញនៅឆមាសទីពីរនៃឆ្នាំនេះ ពោលគឺក្នុងចន្លោះខែមិថុនា ឬខែកក្កដា ឆ្នាំ ២០២២។ ដូច្នេះ ជាការប៉ាន់ស្មាន ក្រុមនេះអាចចាប់ផ្តើមដំណើរទេសចរណ៍ក្រៅប្រទេសដ៏ធំទី ២ សម្រាប់ K-Pop បន្ទាប់ពី BTS

ប្រភព៖ Allkpop

មតិយោបល់