• 2022-05-12 08:27:04
  • ព័ត៌មាន

ក្រោយល្បីបែកគ្នា អតិជាតិបុត្រ អះអាងថា ឧបសគ្គមិនអាចរារាំងស្នេហាអ្នកទាំងពីរបានទេ

  • 2022-05-12 08:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយល្បីថាស្នេហារបស់កញ្ញា ដួង មានិច និងអតិជាតិបុត្រ ដល់ផ្លូវបំបែក ខណៈមិនឃើញអ្នកទាំងពីរមានភាពស្និទ្ធស្នាលដូចមុន ស្រាប់តែពេលនេះខាងប្រុសចេញមុខអះអាងថា រវាងអ្នកទាំងពីរបើមានឧបសគ្គក៏មិនអាចរារាំងពួកគេបានដែរ។

ថ្មីៗនេះមហាជនក៏ដូចជាអ្នកគាំទ្ររបស់កញ្ញា ដួង ម៉ានិច និងអតិជាតិបុត្រ ហាក់មានការអ្នកចាប់អារម្មណ៍ទៅលើទំនាក់ទំនងរបស់អ្នកទាំងពីរថាអាចបែកគ្នា ព្រោះហាក់ស្ងាត់សកម្មភាពក្នុងការជួបគ្នា ក៏ដូចជាLiveមួយរយៈធំ រហូតដល់មានពាក្យចរចាមអារាមថា អ្នកទាំងពីរត្រូវបានចាស់ទុំបំបែកទៀតផង។តាមរយៈដំណឹងដ៏រសើបនេះ អតិជាតិបុត្រ ក៏បានអះអាងនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានឆ្លើយតបខមមិនរបស់នារីម្នាក់ ដែលគាំទ្រស្នេហារបស់អ្នកទាំងពីររហូតចូលខមមិនថា «ទោះបីមានរឿងអ្វីកើតឡើងក៏ដោយ អូនត្រូវចាំថា បងម្នាក់នេះជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះស្នេហារបស់ប្អូន»។ឃើញមានអ្នកចូលខមមិនបែបនេះ អតិជាតិបុត្រ ចូលឆ្លើយតបទៅវិញយ៉ាងមានភាពជឿជាក់ថា «ឧបសគ្គចំពោះខ្ញុំគឺគ្មានទេបង ឧបសគ្គមិនអាចរារាំងខ្ញុំបានទេ»

បើតាមការបញ្ជាក់របស់ អតិជាតិបុត្រ នៅលើហ្វេសប៊ុកកាលពីកន្លងទៅ ដែលគ្រប់គ្នាគិតថាអ្នកទាំងពីរបានបែកគ្នា មិនឃើញមានភាពស្និទ្ធស្នាលជួបគ្នាដូចមុន ជាពិសេសថ្ងៃកំណើតរបស់កញ្ញា ដួងម៉ានិច តែម្តង ក៏ព្រោះតែខាងប្រុសមានបញ្ហាបាក់ឆ្អឹងដៃ មិនទាន់បានជាស្រួលបួល ទើបឃើញអ្នកទាំងពីរស្ងាត់បែបនេះ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម