• 2022-05-12 09:45:13
  • ព័ត៌មាន

មានអ្វីកើតឡើង! សុខៗ ឆន សុវណ្ណារាជ ពោលពាក្យនឹកម្តាយ ហើយប្រាប់ថាហត់គ្រប់យ៉ាង

  • 2022-05-12 09:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងលោក ឆន សុវណ្ណារាជ មិនដឹងមានរឿងអ្វីកើតឡើងនោះទេ នៅសុខៗស្រាប់តែពោលពាក្យថានឹកអ្នកម្តាយ រហូតហានព្រលយពាក្យថាអត់គ្រប់យ៉ាងទៀតផង។

នៅប៉ុន្មាននាទីមុននេះ តារាចម្រៀងសំឡេងផ្អែមលោក ឆន សុវណ្ណារាជ បានបង្ហាញអារម្មណ៍សោកសៅនៅលើគណនីហ្វេសប៊ុក រួមទាំងរូបថតមួយសន្លឹកដែលកំពុងឱបម្តាយជាទីស្រលាញ់របស់ខ្លួន ជាមួយបាច់ផ្កាដ៏ស្រស់ស្អាត ដោយបានពោលពាក្យហាក់នឹករលឹកទៅដល់ម្តាយ ទាំងដែលខ្លួនកំពុងតែជួបទុក្ខលំបាកអ្វីមួយ ដោយក្នុងសំណេរនោះលោកបានបញ្ជាក់ថា «បងហ្ហា ខ្ញុំនឹកម៉ាក់ សុំឱបបន្តិចមកបង ខ្ញុំហត់ណាស់ ហត់គ្រប់យ៉ាង» ។ ត្រង់សំណេរដែលគ្រប់គ្នាមិនទាន់ដឹងមូលហេតុ ថាលោកកំពុងមានរឿងអ្វីកើតឡើងនាពេលនេះនោះទេ បានជាលោកទប់អារម្មណ៍មិនជាប់ទម្លាយតាមរយៈហ្វេសប៊ុកបែបនេះទៅវិញ ខណៈSabay បានទាក់ទងទៅលោក តែមិនទាន់ឆ្លើយតប។

គ្រាន់តែតារាចម្រៀងក្នុងផលិតកម្មហង្សមាសរូបនេះ ផុសគួរឲ្យអាណិតដូចនេះ ស្រាប់តែអ្នកគាំទ្រគ្រប់គ្នាចេញមកខមមិនលើកទឹកចិត្តIdol របស់ខ្លួនដោយអ្នកខ្លះបាននិយាយថា ស៊ូៗបងគ្រប់ៗគ្នា៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម