• 2022-05-13 02:39:23
  • ព័ត៌មាន

aespa ជាក្រុមមានកិត្យានុភាពខ្ពស់ បន្ទាប់ពី BTS ដែល​ទស្សនាវដ្ដី Time ជ្រើសជាពិសេស

  • 2022-05-13 02:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

aspa​​ ក្រុមចម្រៀងនារី K-Pop ដ៏ល្បីប្រចាំវិស័យ ត្រូវបានជ្រើសជាបុគ្គលសំខាន់សម្រាប់ «Next Generation Leaders 2022» របស់ទស្សនាវដ្ដី TIME

ក្រុមចម្រៀងនារី​មួយ​នេះ​ បានក្លាយជា​ក្រុម​ចម្រៀង​ K-POP ទី ២ បន្ទាប់​ពី BTS ដែល​ត្រូវ​បាន​ជ្រើស​សម្រាប់បញ្ជីបុគ្គលដែល​មាន​កិត្យានុភាព ក្រោយបង្ហាញ​ពីភាព​អស្ចារ្យ ប្រកបដោយឥទ្ធិពលជុំវិញសាកលលោកនាពេល​បច្ចុប្បន្ន។

ស្ថិតក្នុង​បទសម្ភាស​ជាមយយនឹង​ទស្សនាវដ្ដី TIME សមាជិក aespa សុទ្ធតែ​បង្ហាញពីក្ដីរំភើប ប៉ុន្តែក៏នៅមាន​ចំណុចខ្លះដែលអ្នកគួរដឹងទៀតដែរ។ តួយ៉ាងដូច Ning Ning បាន​បង្ហើបថា៖ «ជាការពិត ពួកយើង​ពិតជា​បារម្ភមែន​នៅជំហានដំបូង ព្រោះ Concept របស់ពួកយើង គឺជា​អ្វី​ដែល​ថ្មី​សម្រាប់ក្រុមហ៊ុន​យើងផងដែរ...ប៉ុន្តែអ្នកគាំទ្រ​របស់ពួកយើង ពិតជា​ស្រឡាញ់ ហើយថែម​ទាំង​បង្កើត Meme ចេញពី Concept ដែល​យើងបាន​បង្ហាញ​ថែម​ទៀតផង»៕

ទស្សនាបទសម្ភាសទាំងស្រុងរបស់ aespa៖

ប្រភព៖ Allkpop

មតិយោបល់