• 2022-05-13 03:59:14
  • ព័ត៌មាន

នៅមិនសុខ! ម៉េង កែវ ពេជ្ជតា ច្រៀងនឹងផ្ញើសារទៅ សម្តេច ហ៊ុនសែន ក្រោយជួបទុក្ខផ្ទួនៗ

  • 2022-05-13 03:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយឃើញរូបថតរបស់ សម្តេច ហ៊ុនសែន ប៉ុន្មានសន្លឹកពោរពេញទៅដោយទុក្ខផ្ទួនៗ ចំពោះការបាត់បង់បងប្រុសជាទីគោរពស្រលាញ់ ធ្វើឲ្យតារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា ច្រៀងនឹងផ្ញើរសារដើម្បីជួយរំលែកក្តីទុក្ខ។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឲ្យគ្រប់គ្នាសរសើរនិងយល់ពីទឹកចិត្តរបស់នាងដែលមានជូនទៅ សម្តេច បានផ្ញើរសាររំលែកទុក្ខរួមទាំងច្រៀងផ្ទាល់ជូនទៅ សម្តេច ហ៊ុនសែន ដោយនៅក្នុងសំណេរនោះអ្នកនាងបានឲ្យដឹងថា អ្នកនាងពិតជាក្តុកក្តួលណាស់ ពេលបានឃើញរូបថតប៉ុន្មានសន្លឹករបស់ សម្តេច ដែលកំពុងស្រក់ទឹកភ្នែក តែមិនមែនយំ។អ្នកនាងពិតជាយល់ចិត្ត សម្តេច ដែលកំពុងមានទុក្ខដោយការបាត់បង់បងប្រុសជាទីគោរពស្រលាញ់ បែរមានវត្តមាននៅទឹកដីអាមេរិកក្នុងនាមជាមេដឹកនាំអាស៊ានដ៏រឹងមាំ ក្លៀវក្លា ក្នុងភាពទទួលខុសត្រូវ។

តារាចម្រៀងជើងចាស់រូបនេះបានបន្ថែមថា ក្នុងនាមនាងជាសិល្បការិនីម្នាក់ ដែលមិនបាននៅក្នុងប្រទេស នាងសូមចូលរួមរំលែកទុក្ខដ៏ធំធេងរបស់ សម្តេច រួមទាំងផ្ញើរបទចម្រៀងនេះ ដោយស្មោះអស់ពីបេះដូងជូនទៅ សម្តេច ហ៊ុនសែន ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់