• 2022-05-13 06:30:28
  • ព័ត៌មាន

Hyun Bin រៀបការមានក្ដីសុខហើយ នៅឡើយ Gong Yoo និងតារាទាំងនេះអត់គិតរកប្រពន្ធនឹងគេសោះ

  • 2022-05-13 06:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតចាប់ពីដើម ឆ្នាំ ២០២២ មកទល់ពេល​នេះ​ វិស័យសិល្បៈកូរ៉េ មាន​ដំណឹង​ល្អច្រើន ពិសេសទាក់ទងនឹង​ដំណឹងស្នេហា របស់តារាល្បីៗ។ ជាមួយគ្នានោះ គូដែលទទួល​បាន​ការ​យកចិត្តទុកដាក់ និងតាមដាន​ជាងគេគឺ Hyun Bin និង Son Ye Jin។ ស្របពេលពួកគេ​សុទ្ធតែ ជា​​កំពូលតារាល្បីដូចគ្នា ដូច្នេះ​គ្រប់ព័ត៌មានទាក់ទង​មង្គលការពួកគេ​​តែង​នៅគ្របមុខបណ្ដាញសារព័ត៌មានជានិច្ច។

ពិតណាស់​ទៅហើយ Hyun Bin ត្រូវ​បាន​គេ​ចាត់ទុកថា​ ជាបុរសដែលសុភាពរាបសារ មាន​ចរិតល្អ និងគោរពនារីៗ​ មិនថា​ក្មេង ឬចាស់។ ប៉ុន្តែលោកក៏សំណាងដែរ ដែល​បាន​ Son Ye Jin ជាភរិយា ព្រោះ​នារីម្នាក់នេះ ក៏ជាអ្នក​ដែល​មាន​ចរិតសុភាព​រាបសារ បូករួមនឹង​សម្រស់ស្រស់ស្អាត ជាទីប្រាថ្នា​របស់​បុរសជា​ច្រើននាក់។

Hyun Bin ជោគជ័យ​ហើយនូវរឿងស្នេហា ប៉ុន្តែបើងាកមកមើលតារាសម្ដែងប្រុសកូរ៉េដែល​មាន​វ័យ​ស្របាលៗនឹងលោក ហាក់ដូចជាមិនទាន់ខ្វល់នឹងរឿង​ស្វែងរក​ប្រពន្ធ ដោយរក្សាបេះដូងឲ្យនៅទំនេរទាំងដែល​មាន​វ័យ​កាន់តែច្រើន។

១. Gong Yoo

លោកកើតនៅឆ្នាំ ១៩៧៩ ហើយត្រូវ​បាន​គេ​ស្គាល់ច្បាស់ថា​ជា «អធិរាជតារាសម្ដែង» ដែល​នាំជោគជ័យជា​ច្រើន​ជូន​វិស័យសិល្បៈ។ ជាមួយនឹង​កម្ពស់ ១៨៤សង់ទីម៉ែត្រ សាច់ដុំហាប់ណែនទាំងកង់ៗ ធ្វើឲ្យនារីៗលង់ស្នេហ៍ព្រាត ដកចិត្តមិនរួចឡើយ។ ច្រើនឆ្នាំលើវិថីនេះ មិនខ្វះទេ តួស្រីដែល​ អ្នកគាំទ្រចូលចិត្តផ្គូរផ្គងជាមួយនឹង Gong Yoo ព្រោះ​តែភាពស៊ីសង្វាក់គ្នាពេក រួមមាន Yoon Eun Hye, Kim Go Eun និង Jung Yoo Mi ជា​ដើម។

២. Lee Dong Wook

លោកកើតនៅ​ឆ្នាំ ១៩៨១ និងក៏ជាមិត្តល្អរបស់ Gong Yoo ដែរ ក្រោយ​រួមការងារជាមួយគ្នាក្នុងរឿង «Goblin»។ សម្រស់ និងភាព​ស្រស់សង្ហារបស់ Lee Dong Wook ពុំមែនជា​រឿងលេងសើចឡើយ ព្រោះ​លោកថែបាន​យ៉ាងល្អ មិនចាស់ទៅតាម​វ័យឡើយ។ ចូលសិល្បៈច្រើនឆ្នាំមកនេះ លោកត្រូវ​បាន​មហាជន​លើកជា​ញឹកញាប់ក្នុងរឿងស្នេហាជាមួយនឹង​តារាស្រី​រួមអាជីព ប៉ុន្តែក្នុងចំណោមនោះ Suzy គឺជានារី​ដែល​លោកមាន​ស្នេហាជាមួយ ប៉ុន្តែទំនាក់ទំនងនេះក៏ត្រូវ​បញ្ចប់ក្នុង​រយៈពេល​ ៤ខែប៉ុណ្ណោះ។​ចាប់ពីពេល​នោះមក Lee Dong Wook បិទបេះដូង មិនទាន់មាន​ទាក់ទងស្នេហាជាមួយអ្នកណាទៀតឡើយ។

៣. Jo In Sung

លោក​កើតនៅឆ្នាំ ១៩៨១ និង​នៅ​កំលោះ​មិនទាន់មាន​ប្រពន្ធទេ។ In Sung ក៏ត្រូវ​បាន​មហាជន​លើកថា​ជា ដុំមាស ប្រចាំវិស័យដែរ។ ដ្បិតធ្លាប់មាន​ស្នេហាជាមួយនឹង​មិត្តរួមអាជីព គឺ Kim Min Hee កាល​ពីឆ្នាំ ២០១៣ ប៉ុន្តែទាក់ទងគ្នាបាន​ ១ ឆ្នាំ ក៏បែកគ្នា។ បេះដូងឯការបស់ In Sung គិតមកទល់ពេល​នេះ​ មិនទាន់​មាន​អ្នកមកស្អំទេ។ ដល់ពេល​និយាយក្នុងបទសម្ភាស តារាប្រុសរូបនេះ​ បាន​និយាយច្បាស់ៗថា លោកមិនរៀបការទេ គឺមិនទាន់អាចរៀបការបានទេ ប៉ុន្តែមិនមែន​បានន័យថា​ លោកមិនចង់រៀបការឡើយ។

៤. Jung Woo Sung

តារា​ប្រុសរូបនេះ​ កើតនៅ​ឆ្នាំ ១៩៧៣ ហើយក៏ជា តារាប្រុសដែល​មាន​វ័យ​ច្រើនជាងគេ ក្នុងចំណោម​កំពូលតារាសម្ដែង​ប្រុសរបស់កូរ៉េនាពេល​បច្ចុប្ប​ន្ន​នេះដែរ ដែល​មិនទាន់រៀបការ។ ទោះបីជិតចូលអាយុ ៥០ឆ្នាំ ក៏ដោយ ប៉ុន្តែ​ Woo Sung តែង​ផ្ដោតលើការងារ ជាជាងយកពេលមកគិតរឿងជីវិតគូ។

៥. Kang Dong Woon

លោកកើតនៅឆ្នាំ ១៩៨១ និងត្រូវអ្នកគាំទ្រឲ្យរហស្សនាមថា​ «សម្រស់អមតៈ» ដោយសារតែភាពស្រស់សង្ហា ដែលរក្សា​បាន​ជាប់រហូត ទោះបី​អាយុកាន់តែច្រើន។ កន្លងមក​ច្រើនឆ្នាំមកនេះក្នុងអាជីពសិល្បៈ Kang Dong Woon មិនសូវមាន​ឈ្មោះ​ក្នុងព័ត៌មាន​ស្នេហាណាស់។ ប៉ុន្តែក៏មិនមែន ស្ងាត់ទាំងស្រុងដែរ ដោយលោកធ្លាប់ត្រូវ​គេ​សង្ស័យថាមានស្នេហាជាមួយនឹង Song Hye Kyo និង Han Hye Joo។ យ៉ាងណា ភាពស្អាតស្អំនៅតែមាន ព្រោះ​ក្រុមហ៊ុនរបស់លោក បាន​ច្រានចោលទាំងអស់ ថា​អ្វី​ដែល​បាន​លើកឡើងនេះ​ ពុំមែនជាការពិតឡើយ។

៦. Son Seung Hun

តារាប្រុសរូបនេះ​ កើតនៅឆ្នាំ ១៩៧៦ ព្រមទាំងជា​បុរសកំពូលស្នេហ៍របស់អ្នកគាំទ្រជា​ច្រើននាក់ជុំវិញ​ពិភពលោក។ អាយុ​ច្រើន តែ Seung Hun មិនខ្ចីចាស់ មានតែកាន់តែសង្ហា តែក៏មិនដែល​បង្ហាញ​ពីចេតនាចង់រៀបការដែរ។

ទោះជាយ៉ាងណាក្ដី រម្លឹក​ទៅកាលពីប៉ុន្មានឆ្នាំមុន Seung Hun ក៏ធ្លាប់មាន​ទំនាក់ទំនងស្នេហាជាមួយនឹង​ តារា​សម្ដែង​ចិន Liu Yifei ដែរ ប៉ុន្តែគួរឲ្យស្ដាយ ស្នេហានេះ​មិនស្ថិតស្ថេរបាន​យូរនោះទេ។ គិតពីពេល​នោះ​មក មិនមាន​ព័ត៌មាន​ថា​ Seung Hun ទាក់ទងស្នេហាជាមួយអ្នកណាទៀតឡើយ៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់